កូរ៉េខាងជើងត្រៀមខ្លួនចូលរួមចរចា៦ភាគី

AKP ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១២—

ឯកឧត្តម Pak Ui Chun រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានមានប្រសាសន៍ឲ្យដឹងថា កូរ៉េខាងជើងត្រៀមខ្លួនជាស្រេចចូលរួមចរចា៦ភាគី ឡើងវិញ បន្ទាប់ពីកិច្ចចរ ចានេះបានផ្អាកមួយរយៈកន្លងមក។

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងនៅដូច្នេះ ប្រាប់អ្នកយកព័ត៌មានក្រោយជំ នួបពិភាក្សាទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាជាមួយ ឯកឧត្តម Pak Ui Chun នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១២ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តម កុយ គួង ថ្លែងថា កម្ពុជាបានសម្តែងនូវសេចក្តីស្វាគមន៍ និងរីករាយចំពោះជំហរវិជ្ជមាន ដែលប ង្ហាញពីសុឆន្ទៈរបស់កូរ៉េខាងជើងក្នុងការចរចា ៦ភាគីឡើងវិញនេះ។ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ហោ ណាំ ហុង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិ កាតំបន់អាស៊ាន និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា។

ភាគីទាំងពីរក៏បានខិតខំជំរុញទំនាក់ទំនងខាងផ្នែកវិស័យពាណិជ្ជកម្មឲ្យបានកាន់ តែខ្លាំងឡើង ស្របទៅតាម កម្រិតទំនាក់ទំនងផ្នែកនយោបាយ នៃប្រទេសទាំងពីរ។ កន្លងមកការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ពីរកម្ពុជា កូរ៉េខាងជើង ក្នុងឆ្នាំ២០១១ មានតែជាង ៥០ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ឯកឧត្តម ហោ ណាំ ហុង បានលើកឡើងអំពីស្ថានភាព និងសក្តានុពល ដែលកូរ៉េខាងជើងអាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូច ជា ម៉ាស៊ីនកិនស្រូវ ដំណាំចំការ កៅស៊ូ។ល។

ឯកឧត្តម Pak Ui Chun បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានការចាប់អារម្មណ៍ ខ្លាំងទៅលើវិស័យទាំងនេះ ហើយនឹងបញ្ជូនគណៈប្រតិភូជំនាញមកពិនិត្យជាក់ស្តែងជាមុនក្នុងវិស័យកសិ កម្ម  គឺមើលដីអាចដាំស្រូវ និងទីតាំងម៉ាស៊ីនកិនស្រូវ។ ទន្ទឹមនេះ កូរ៉េខាងជើង ក៏មានការចាប់អារម្មណ៍ស ម្រាប់ការវិនិយោគទៅលើវិស័យចំនួន ៤ គឺកសិកម្ម សំណង់ វារីអគ្គិសនីខ្នាតតូច និងវិស័យហេដ្ឋារចនា សម្ព័ន្ធ៕ ដោយលោក ជឹម ណារី

    Download PDF

Comments are closed.