វត្តមានលោកជំទាវ គ្លីនតុន នៅក្នុងវេទិកាធុរកិច្ច អាមេរិក-អាស៊ានពិតជាមានសារសំខាន់

AKPខេត្តសៀមរាប ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២—

វត្តមានរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងវេទិកាធុរកិច្ចអាមេរិក- អាស៊ាន ដែល បានប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ដែលជា ទឹកដីដ៏បរមបុរាណ នៃអរិយធម៌អង្គរនៃព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៣ ខែកក្កដា ពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា ជាពិសេសស ម្រាប់បណ្តា ប្រទេសអាស៊ានទាំងអស់នោះ។

នៅក្នុងសុន្ទរកថា ក្នុងពិធីពិសាអាហារពេលល្ងាច នៃវេទិកាធុរកិច្ចអាមេរិក-អាស៊ានលើប្រធាន បទ «ការប្តេជ្ញាឆ្ពោះទៅរកការតភ្ជាប់» សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំមានជំនឿថា វត្តមានរបស់លោកជំទាវ ហ៊ីឡារី គ្លីន តុន នៅពេលនេះ គឺជាការផ្តល់សញ្ញាលើកទឹកចិត្តដ៏សំខាន់ដល់វិនិយោគិន និងធុរជនឤមេរិក  ហើយយើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកាយវិការប្រកប ដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិត យើងត្រូវការនូវការវិនិយោគរបស់ឤមេរិក នៅកម្ពុជា និង នៅប្រទេសសមាជិកឤស៊ានដទៃទៀត ក្នុងគោលបំណងចែករំលែកស្ថានភាព «ឈ្នះ-ឈ្នះ» ជាមួយគ្នា។ និយាយដោយឡែក កម្ពុជាចង់ឃើញការវិនិយោគរបស់ឤមេរិកច្រើនថែមទៀត នៅ ក្នុងវិស័យ សំខាន់ៗ ដូចជា ការផលិតថាមពល ប្រេង និងហ្គាស ព្រមទាំងវិស័យជាច្រើនផ្សេងទៀតផងដែរ។

កាលពីថ្ងៃទី ១២ កក្កដា លោកជំទាវ ហ៊ីឡារី គ្លីនតុន បានប្រាប់សម្តេចតេជោនាយករដ្ឋមន្រ្តីថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបាននាំមកជា មួយនូវគណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិក យ៉ាងធំមកកាន់កម្ពុជា ហើយដែលនៅក្នុងវេទិកាធុរកិច្ចអាមេរិក-អាស៊ាននេះ លោកជំទាវក៏នឹងប្រកាស អំពីការផ្តល់ជំនួយអភិវឌ្ឍន៍នៅតំបន់មេគង្គក្រោមផងដែរ។

ឯកឧត្តម ធេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ យីងឡាក់ ស៊ីណា វ៉ាត់ត្រា នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រថៃ ក៏បានអញ្ជើញចូលរួមក្នុងវេទិកា ធុរកិច្ចអាមេរិក-អាស៊ាននេះផងដែរ។

ដោយថ្លែងក្នុងឋានៈជាប្រធានឤស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំសូម តាង នាមឱ្យប្រទេសជាសមាជិកឤស៊ានទាំងអស់ សូម សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួម នៃក្រុម ប្រឹក្សាធុរកិច្ចឤមេរិក-ឤស៊ាន និងសភាពាណិជ្ជកម្មឤមេរិក ដែលបានរៀបចំវេទិកាដ៏មាន សារសំខាន់នេះ ក្នុងទិសដៅចាប់យកកាលានុវត្តភាព ដែលមានចំពោះមុខតាមរយៈការពិភាក្សាស្វែង រកដំណោះស្រាយ លើបញ្ហាប្រឈមនានា និង ការគូសវាសទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងឤស៊ាន និងសហរដ្ឋឤមេរិក ក្នុងបរិការណ៍នៃ «ការតភ្ជាប់» ដែលជាឤទិភាពមួយដ៏សំ ខាន់របស់ឤ ស៊ាន ។ សម្តេចនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំ ណរគុណដ៏ស្មោះជូនចំពោះវាគ្មិន និងអ្នកចូលរួមទាំងអស់មកពីរដ្ឋាភិបាល នៃសហរដ្ឋឤមេរិក និងតំណាងវិស័យឯកជន ជាពិសេស គឺចំពោះលោកជំ ទាវ ហ៊ីឡារី គ្លីនតុន ដែលកំពុងតែមានវត្តមានជា មួយយើងទាំងអស់គ្នានាពេលនេះ ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំយល់ថា សហរដ្ឋឤមេរិកក្នុងនាមជាដៃគូដ៏សំខាន់ បំផុតមួយរបស់ឤស៊ាន ទាំងក្នុងទិដ្ឋភាពនយោបាយសន្តិ សុខ និងសេដ្ឋកិច្ច ពិតជាមានផលប្រយោជន៍ ក្នុងការចូលរួមជាមួយនឹងឤស៊ាន ដើម្បីបុព្វហេតុ នៃការកសាងសហគមន៍ឤស៊ានជាមហាគ្រួសារជិត ស្និទ្ធមួយ ដែលមានភាពសុខដុម ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយឈរលើគោលការណ៍វិធាននៃច្បាប់សុខសន្តិភាព និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច។ ដោយបានរំឭក ឡើងវិញនូវប្រសាសន៍របស់លោកជំទាវ គ្លីនតុន ដែលធ្លាប់បានលើកឡើងនៅក្នុង «វេទិកាធុរកិច្ច អាមេ រិក-អាស៊ាន» កាលពីខែវិច្ឆិកា ឆ្នាំ ២០១១ នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ដែលថា «គោល នយោបាយ សេដ្ឋកិច្ច គឺជានយោបាយ ការបរទេស» នោះ សម្តេចតេជោមានប្រសាសន៍ថា  ខ្ញុំជឿជាក់ថា លោកជំទាវមាន ប្រសាសន៍ពិតជាត្រឹមត្រូវ ព្រោះថា ក្នុងវេទិកាពិភពលោកបច្ចុប្បន្នគោលនយោ បាយសេដ្ឋកិច្ច គឺជាស្នូល នៃវិបុលភាព និងឥទ្ធិពលរបស់ប្រទេសទាំងឡាយ។ ដូច្នេះការជួយឱ្យ ប្រទេសជាដៃគូទទួលបាននូវ ការរីកចម្រើននិងការ ផ្តល់កាលានុវត្តភាព នៃការអភិវឌ្ឍន៍ជូនដល់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា គឺជា ទិដ្ឋភាពមួយដ៏សំខាន់មិនឤចខ្វះបាននៅក្នុងទំនាក់ទំនងរបស់ យើង។

យ៉ាងណាក៏ដោយក៏សម្តេចតេជោបានគូសបញ្ជាក់ថា យើងក៏គួររិះរកនូវមធ្យោបាយបន្ថែម ផ្សេងទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឤស៊ាន-សហរដ្ឋឤមេរិក ដូចជា ការពិនិត្យលទ្ធភាព អំពីការរៀបចំ ឱ្យមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋឤមេរិក និងឤស៊ាន ឬភាពជា ដៃគូ សេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយជាដើម ដើម្បីធានាថា សហរដ្ឋឤមេរិក និងឤស៊ានមានកម្មវិធីជាក់ ស្តែងសម្រាប់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋ កិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ខ្ញុំសូមគូសបញ្ជាក់អំពីជំហរមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រ យ៉ាងពេញ ទំហឹងចំពោះគំនិតបង្កើន និងពង្រឹងភាពជាដៃគូ យុទ្ធសាស្ត្ររវាងសហរដ្ឋឤមេរិក និងឤស៊ាន រួមបញ្ចូល ទាំងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់ប្រទេសយើងទាំងអស់គ្នាផងដែរ ដើ ម្បីជំរុញកសាង ហេដ្ឋាសរចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់សំដៅធានាឱ្យមានការតភ្ជាប់គ្នាយ៉ាងពេញលេញនៅក្នុងតំបន់ ។ សម្តេច ហ៊ុន សែនមាន ប្រសាសន៍ថា សម្រាប់កម្ពុជាវិញ យើងបាន ប្រឹងប្រែងបង្កើតបរិស្ថានវិនិយោគមួយ ដែលមានលក្ខណសេរីបំផុតនៅក្នុងតំបន់ តាមរយៈការអនុវត្តគោល នយោបាយបើកចំហ និងការផ្តល់នូវរបបសារពើពន្ធ និងបរិស្ថានវិនិយោគអនុគ្រោះ ដែលគ្មានការរើសអើងជូនដល់ធុរជនចាប់តាំងពីឆ្នាំ ១៩៩៣ មក ។ ទន្ទឹមនឹងនេះ យើងកំពុងតែជំរុញអនុវត្តយ៉ាងសកម្មនូវរបៀបវារៈកែទម្រង់ផ្ទៃក្នុងប្រទេស ដោយផ្តោតជា ពិសេសទៅលើការសម្រួលពាណិជ្ជកម្ម។

យើងដឹងយ៉ាងច្បាស់ថា បរិយាកាសវិនិយោគរបស់យើងត្រូវតែ វិវឌ្ឍន៍ឆ្ពោះទៅប្រសព្វជាមួយនឹងស្តង់ដារអន្តរជាតិ តាមរយៈការលុបបំបាត់នូវឧបសគ្គ បែបបទ និងចំណាយ មិនចាំបាច់មួយចំនួន ដើម្បីធានាប្រសិទ្ធភាពធុរកិច្ចឱ្យកាន់តែប្រសើរ។ បច្ចុប្បន្នកិច្ចការទាំងអស់នេះ កំពុង ដើរស្របគ្នាជាមួយ នឹងការជំរុញអនុវត្តកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយឤស៊ាន ដែលកំណត់អំពី ការកសាងបរិស្ថានវិនិយោគមួយមានលក្ខណសេរី និងបើកចំហ ស្របតាមការប្រតិបត្តិជាអន្តរជាតិ ។ លើសពីនេះទៀតកម្ពុជាក៏មានផងដែរ នូវរបបពាណិជ្ជកម្មសេរីប្រកបដោយតម្លាភាព ជាមួយប្រទេសសមាជិក ឤ ស៊ាន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។ ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ដើម្បីកសាងសហគមន៍ តំបន់ឤស៊ានសម្រេចបាននូវវឌ្ឍភាព គួរឱ្យកត់ សម្គាល់លើគ្រប់វិស័យ ។ បច្ចុប្បន្ននេះ អាស៊ានកំពុងតែបន្តផ្តោតឤទិភាពខ្ពស់ ទៅលើការខិតខំស ម្រេចឱ្យ បាននូវគោលដៅនៃការកសាងសហគមន៍តំបន់នៅឆ្នាំ ២០១៥ ខាងមុខ ។ ក្នុងក្របខ័ណ្ឌនេះ ទន្ទឹមនឹង កិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវ ផែនការសកម្មភាពនានា ក្នុងការកសាងសហគមន៍នៅតាមសសរស្តម្ភ ទាំងបី ពោលគឺ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហ គមន៍សង្គម-វប្បធម៌ អាស៊ានបាន ផ្តោតការយកចិត្តទុកដាក់ ពិសេសទៅលើរបៀបវារៈនៃ «ការតភ្ជាប់» ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការប្តេជ្ញារបស់ឤស៊ានឆ្ពោះទៅរក «ការតភ្ជាប់» នៅក្នុង តំបន់ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង «ផែនការមេ ស្តីពីការតភ្ជាប់ឤស៊ាន» ដែលជាផែនការគ្រប់ ជ្រុងជ្រោយមួយរៀបរៀងឡើង ក្នុងទិសដៅប្រមូលផ្តុំការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឈានទៅ បង្កើតឱ្យបាននូវ «សហគមន៍សេដ្ឋកិច្ចឤស៊ាន»នៅឆ្នាំ ២០១៥ ខាងមុខ ។ ខ្ញុំសូមគូសបញ្ជាក់ថា «ផែនការមេស្តីពីការតភ្ជាប់ឤស៊ាន» មានរួមបញ្ចូល នូវសមាសភាគបីសំខាន់ៗគឺៈ ទីមួយ-ការតភ្ជាប់ ជារូបវ័ន្ត ទីពីរ-ការតភ្ជាប់ខាងផ្នែកស្ថាប័ន និងទីបី-ការតភ្ជាប់ រវាងប្រជាជន ។ នៅក្នុងឤស៊ាន យើង បានចាត់ទុក ការតភ្ជាប់ជារូបវន្តនេះថា ជាគន្លឹះមួយដ៏សំខាន់សម្រាប់កាត់បន្ថយគម្លាតអភិវឌ្ឍ ផ្ទៃក្នុងតំបន់ និងសម្រាប់ ធានាជោគជ័យនៃសមាហរណ កម្មឤស៊ាន ហើយដើម្បីសម្រេចបានតាមគោលដៅនេះ យើងបានកំណត់ ទិដ្ឋភាពគន្លឹះៗមួយចំនួននៅក្នុងការអនុវត្តរួមមានៈទី១-ការរៀបចំបង្កើត យន្តការផ្លូវការសម្រាប់កៀរគ រហិរញ្ញប្បទាន និងសម្របសម្រួលការចូលរួមរបស់ដៃគូអភិ វឌ្ឍនានារួមទាំងការទាក់ទាញនូវការចូលរួម ពីសំណាក់វិ ស័យឯកជនផងដែរ និងទី២-ការជំរុញដាក់ ឱ្យដំណើរការយ៉ាងឆាប់រហ័សនូវយន្តការ ហិរញ្ញប្បទាននេះ។

ដោយមានជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ឤស៊ី ប្រទេសជាសមាជិកអាស៊ានបានរួមគ្នា បង្កើត ឡើងនូវ «មូលនិធិហេដ្ឋារចនាសម័្ពន្ធអាស៊ាន» ដែល បច្ចុប្បន្នបានចាប់ផ្តើមដំណើរការរួចហើយ  ប៉ុន្តែមូលនិធិ ដែលមានទំហំតែប្រមាណ ៥០០ លានដុល្លារឤមេរិក គឺពិតជានៅតូចនៅឡើយ ហើយមិន ទាន់ឤចឆ្លើយតបបានគ្រប់គ្រាន់ ទៅនឹងសេចក្តីត្រូវការដ៏ធំនៅក្នុងការតភ្ជាប់ឤស៊ាននោះទេ  ឤស្រ័យហេតុនេះ ឤស៊ានកំពុងតែចាត់វិធានការចាំ បាច់នានា សំដៅទាក់ទាញដៃគូហិរញ្ញប្បទាន ដទៃទៀតឱ្យចូលរួមបង្កើនទំហំ នៃមូលនិធិនេះ ពិសេសគឺដៃគូបូកបីរបស់ឤស៊ាន និងស្ថាប័នពហុភាគី  ជាដើម ។ លើសពីនេះ ទៀត ឤស៊ានដឹងយ៉ាងច្បាស់ថា «ការតភ្ជាប់ជារូបវ័ន្ត» ពិតជាមិនទាន់គ្រប់គ្រាន់ នៅទ្បើយទេ សម្រាប់ គោលដៅនៃសហគមន៍ សេដ្ឋកិច្ចឤស៊ានមួយ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ យើងត្រូវតែដាក់ «ការតភ្ជាប់» នេះទៅក្នុងបរិការណ៍មួយដែល ទូលាយជាងនេះដោយ ផ្សារភ្ជាប់ទៅនឹងសេចក្តីត្រូវការក្នុងការ រៀបចំឡើងនូវប្រព័ន្ធសម្រួលប្រទាក់ក្រឡាគ្នា (Logistic system) រវាងការតភ្ជាប់ជារូបវន្តជាមួយនឹង ខ្សែស ង្វាក់ នៃការសម្រួលញណិជ្ជកម្ម និងការធ្វើសេរីភាវូបនីយកម្ម នៃបណ្តាញសេវានៅក្នុងគ្រប់ទិដ្ឋភាព នៃគោលនយោបាយ និងការអនុវត្ត ដែលក្នុងនេះ ការតភ្ជាប់ខាងផ្នែកស្ថាប័ន គឺជាស្នូលដ៏សំខាន់មួយទៀត ។ ក្នុងន័យនេះ ការតភ្ជាប់ល្អប្រសើរទាំងខាងផ្នែករូបវ័ន្ត ទាំងខាងផ្នែកស្ថាប័ននៅក្នុងឤស៊ាន ពិតជាមាន សារសំខាន់ខ្លាំងណាស់សម្រាប់ការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក សម្រាប់ការធានាភាព ជោគជ័យនៃសមាហរណកម្ម ឤស៊ាន និងសម្រាប់លើកកម្ពស់កិត្យានុភាពឤស៊ាន ក្នុងនាមជាដៃគូ យុទ្ធសាស្ត្រ មិនឤចខ្វះបានមួយជាមួយនឹងប្រទេស និងតួអង្គសំខាន់ៗផ្សេង ទៀតនៅលើសកលលោក៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.