កម្ពុជា និង ថៃព្រមព្រៀងគ្នាធ្វើការកែសម្រួលកងទ័ពចេញ ពីតំបន់ប្រាសាទព្រះវិហារ

AKPសៀមរាប ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២—

ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នាក្នុងការកែសម្រួលកងទ័ពចេញពីតំបន់គ្មានកងទ័ព បណ្តោះអាសន្ន នៅតំបន់ប្រាសាទព្រះវិហារ ដែលភាគី កម្ពុជាបានកំណត់កាលបរិច្ឆេទនៅថ្ងៃទី១៨កក្កដា ឆ្នាំ ២០១២នេះ ។

នៅក្នុងសន្និសីទកាសែតរួមក្រោយជំនួបចរចាជាមួយសមភាគីថៃរបស់លោក នៅក្នុងខេត្ត សៀមរាបកាលពីថ្ងៃទី ១៣ កក្កដា សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការពិភាក្សានេះបានទទួលលទ្ធផលជាផ្លែផ្កា ជាពិសេសយើង បាន ឯកភាពគ្នាលើការកែសម្រួលកងទ័ពក្នុងពេលជាមួយគ្នា ការឯកភាពបើកច្រកព្រំដែន និងបានពិភាក្សាអំពីបញ្ហាការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ា ប៊ូរ៉ី នៅប្រទេសឡាវផងដែរ។

សម្ដេចតេជោ ក៏ដូចជាលោកជំទាវ យីងឡាក់ បានចាត់ទុកការប្រកាសកែសម្រួលកម្លាំងកង ទ័ពនៅក្នុងតំបន់ដីកាបង្គាប់របស់តុលាការអន្តរជាតិឡាអេ ថា ជាចំណុចដ៏មានសារសំខាន់មួយ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោបញ្ជាក់ថា បញ្ហានេះ គឺជាសុឆន្ទៈនៃភាគីទាំង ពីរដែលចង់ឲ្យសភាពការណ៍ស្ងប់ស្ងាត់ ហើយប្រជាជនទទួលផលប្រយោជន៍ អំពីការកែ សម្រួលនេះ។ សម្ដេចបន្ថែមថា ការកែសម្រួលនេះមិនមែនជាការដកកងទ័ពចេញពីប្រទេសរបស់ខ្លួនទេ ប៉ុន្តែគឺ ជាការកែសម្រួលកម្លាំងទាហានចេញ ហើយដាក់កម្លាំងនគរបាល ហើយក៏មិនពាក់ព័ន្ធនឹងការមកដល់ នៃ អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទើបភាគីទាំងពីរកែសម្រួលនោះទេ។ ចំពោះចំ ណុចចុងក្រោយ នៃការពិភាក្សារវាងសម្ដេចតេជោ និងលោកជំទាវនាយករដ្ឋមន្ត្រីថៃ គឺទាក់ទិននឹងការបារម្មណ៍របស់កម្ពុជា និងវៀតណាម ទៅលើប ញ្ហាទំនប់សាយ៉ាបូរី ដែលទំនប់នេះ ត្រូវសាងសង់ក្នុងទឹកដីឡាវ ក៏ប៉ុន្តែ ក្រុមហ៊ុនថៃជាអ្នកសាងសង់នោះ។ លោកជំទាវនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ី ណាវ៉ាត់ បានបញ្ជាក់ថា មិនទាន់មានការសាងសង់ទេ ហើយយើងនឹងបន្តរួមគ្នាដើម្បីសិក្សាអំពីបញ្ហានេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការពិភាក្សាគ្នាថ្ងៃនេះ គឺមានការជួបជុំគ្នាដ៏ល្អ ណាស់ រវាងរូបខ្ញុំជាមួយលោកជំទាវ យីងឡាក់ ស៊ីណា វ៉ាត់ត្រានៅក្នុងខេត្តសៀមរាប។ សម្តេចតេ ជោមានប្រសាសន៍ថា យើងចង់ជូនសារនេះទៅដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃថា សូមឲ្យមាន អារម្មណ៍សុខស្រួល ហើយអញ្ជើញទៅទស្សនកិច្ចទេសចរណ៍ទៅកាន់ព្រះវិហារក៏ដូច ជាហេអ៊ីដែង ព្រោះថាតំបន់នេះជាតំបន់ស្ថិរភាពល្អ គ្មានការប៉ះ ទង្គិចទៀតទេ ដែលនេះជាផលប្រយោជន៍របស់ប្រជាជនយើង ដែលចង់បានទាំងអស់គ្នានូវសុខសន្តិភាព និងបញ្ហាអភិវឌ្ឍន៍នៅ ក្នុងតំបន់នេះ។

លោកជំទាវ យីងឡាក់ បានថ្លែងស្របនឹងប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ថា ក្នុងអំឡុងពេលដែល ១ ឆ្នាំ ដែលរដ្ឋាភិ បាលរបស់លោកស្រីបានចូលដឹកនាំ ប្រទេសថៃ នោះគឺថាទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា មានការរីកចម្រើនទៅជាលំដាប់ ហើយចំពោះការពិ ភាក្សានៅក្នុងថ្ងៃនេះ ភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈថា យើងបានយើង នឹងធ្វើការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អ និងការអភិវឌ្ឍរួមគ្នាបន្តទៅទៀត ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។

សម្ដេចតេជោមានប្រសាសន៍ថា យើងបានឯកភាពគ្នាពាក់ព័ន្ធជាមួយនឹងការតភ្ជាប់ផ្លូវគោក នៅតំបន់ស្ទឹងបត់រវាងប៉ោយប៉ែត្រ និងអារញ្ញប៉ាថេត និង ការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ។ ចំណុចនេះ ជាចំណុចដែលមានសារសំខាន់ណាស់ពាក់ព័ន្ធ នឹងការសម្រួលពាណិជ្ជកម្មដោយ សារតែបច្ចុប្បន្ន ផ្លូវប៉ោយប៉ែត គឺជាផ្លូវទេសចរផង និងជាផ្លូវដឹកជញ្ជូនទំនិញផង ដោយភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចឲ្យផ្នែកពាក់ព័ន្ធ ពិសេសក្រសួងសាធារណការ នៃប្រទេសទាំងពីរពិភាក្សាគ្នា បន្ត ដើម្បីឈានទៅដល់ការសម្រេចការសាងសង់ជាផ្លូវតភ្ជាប់ និងស្ពាន ហើយក្នុងនេះក៏មានការ ពិភាក្សាផងដែរ អំពីថវិ កាសម្រាប់ការសាងសង់  ក្នុងការតភ្ជាប់នេះ លោកជំទាវយីងឡាក់ក៏បានឯកភាពទៅលើការបើកច្រកអានសេះជាច្រកអចិន្ត្រៃយ៍ ដោយភាគីទាំងពីរក៏ នឹងពិនិត្យរួមគ្នាបន្តទៅ ទៀត ថាតើនឹងបើកច្រកណាផ្សេងទៀត ដើម្បីឲ្យប្រជាជនអាចទទួលផលប្រយោជន៍ពីការបើក ច្រកនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កម្ពុជានឹងសម្រួលដកកងទ័ពចំនួន ៤៨៥នាក់ ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១២។ ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិថៃថ្លែងថា ខ្ញុំសូមបញ្ជាក់ថា ការកែ សម្រួលកងទ័ព នៅតំបន់ប្រាសាទ ព្រះវិហារជាការធ្វើដោយស្ម័គ្រចិត្តរបស់ភាគីទាំងពីរ ដោយភាគី ថៃបានឯកភាពគ្នាថា នឹងមានការកែសម្រួលកម្លាំងទៅព្រមៗ គ្នា ជាមួយភាគីកម្ពុជាដែរ ។ ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា ភាគីថៃនឹងប្រគល់តួនាទីនេះទៅឲ្យទាហាន ដើម្បីដំណើរការទៅតាមការសមរម្យហើយ យើងសូមបញ្ជាក់ថា នេះជាការធ្វើដោយស្ម័គ្រចិត្ត៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.