ឯកឧត្តម ស ខេង អញ្ជើញបិទសន្និបាត គ.ជ.ប នៅខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២–
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទីរយៈពេល ២ ថ្ងៃ ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការនៅសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅសណ្ឋាគារឆ្មេរ ជលសា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព អែកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។
ឯកឧត្តម អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា កិច្ចពិភាក្សា២ថ្ងៃនេះបានកំណត់នូវចំណុចខ្លាំង ចំណុច ខ្សោយ នៃប្រតិបត្តការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៣។ ផ្តើមចេញនូវបទពិសោធន៍នេះ ត្រូវពង្រឹងបន្ថែម និងបន្តអនុ វត្តក្នុងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខកាន់តែប្រសើរឡើង គឺ ពង្រឹង លើកទឹកចិត្តដល់ក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់ ក្នុងការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្អាតបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ធានាបានទាំងបរិមាណ និងគុណភាព។ លើកទឹកចិត្តប្រជាពលរដ្ឋឲ្យទៅពិនិត្យឈ្មោះរបស់ខ្លួន ពេលបិទផ្សាយបញ្ជីដំបូង។
ណែនាំប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃប័ណ្ណព័ត៌មាន។ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ លើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមទៀត ពីបទ បញ្ជានិងនិតិវិធី និងក្រមសីលធម៌សម្រាប់មន្រ្តីបោះឆ្នោតកាន់តែមានប្រសិទ្ធភាព។ សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីជំរុញការចេញអត្តសញ្ញាណ ប័ណ្ណជាតិខ្មែរ ដើម្បីប្រើប្រាស់។ លើកទឹកចិត្តការចូលរួមពីគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងអ្នកយកព័ត៌មានជាតិ អន្តរជាតិ ក្នុងដំណើរការរៀបចំការបោះឆ្នោត។
ឯកឧត្តម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងមន្រ្តីរៀបចំការបោះ ឆ្នោតគ្រប់លំដាប់ ថ្នាក់ ដែលបានធ្វើឲ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពយ៉ាងពេញលេញក្នុងនោះ កិច្ចការសំខាន់ជាអាទិភាព រួមមាន ទី១. ធានាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គ្មានការភ័យក្លាច ស្របតាមប្រតិទិនដែលកំណត់ដោយ គ. ជ. ប។ ទី២. អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ គណបក្សនយោបាយ និងសង្គមស៊ីវិល មានការស្រុះស្រួលគ្នាទទួលយកដោយមតិភាគច្រើន ។ ទី៣. រាជរដ្ឋាភិបាល សហការជាមួយ គ. ជ. ប ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត កែសម្រួលឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរដែលអស់សុពលភាព ដើម្បីបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋទៅបោះឆ្នោត។ ទី៤. ផ្តល់ការគាំទ្រធនធានហិរញ្ញវត្ថុសម្រាប់ដំណើរការបោះ ឆ្នោត ស្នើដោយ គ. ជ. ប ។ ទី៥. ផ្តល់កម្លាំងរក្សាការពារសន្តិសុខបោះឆ្នោតនៅគ្រប់ដំណាក់កាល ។ ទី៦. ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាល គឺធានាឲ្យ រដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ដំណើរ ការប្រកបដោយតម្លាភាព គណនេយ្យភាព អព្យាក្រឹត្យ និងស្មើភាពគ្នា សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរួប សម្រាប់គ្រប់គណបក្សនយោបាយ អង្គការ សមាគម និងសហគមន៍នានាក្នុងទូទាំងប្រទេស ដោយខិតខំបង្កាទប់ស្កាត់នូវការរើសអើងខាងនយោបាយ ក្នុងរដ្ឋបាលសាធារណៈ គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស។
ឯកឧត្តមបញ្ជាក់ទៀតថា លទ្ធផល នៃការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៣ ត្រូវបានទទួលស្គាល់តាមរយៈការ ចូលរួមពីសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត របស់ គណបក្សនយោបាយនានា ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង១.៦៣៣ទូទាំងប្រ ទេស ស្របតាមពេលវេលា និងច្បាប់តម្រូវ។ ដូច្នេះ ក្រុមប្រឹក្សាជាប់ឆ្នោតថ្មីសហការគ្នាអនុវត្តការងាររបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ លើកកម្ពស់ដល់ដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលស្ថាប័នអភិបាលកិច្ចត្រូវ មានគណនេយ្យភាព និងមានការឆ្លើយតបចំពោះតម្រូវការជាអាទិភាពនានារបស់ប្រជាពល រដ្ឋនៅមូលដ្ឋាន។
បន្ទាប់មកឯកឧត្តម ស ខេង ក៏បានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកពីខេត្ត រាជធានីចំនួន ៥៦នាក់ផងដែរ៕ ដោយលោក ងូ សុមុនី
| Tweet |
|
|
|
|
|
|
|
|||||











