បញ្ហាសមុទ្ទចិនខាងត្បូង ៖ កម្ពុជាមិនមែនជាតុលាការនោះទេ
AKP ភ្នំពេញថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២–
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងជា ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ាន គឺកម្ពុជាមិនមែនជា តុលាការក្នុងការកាត់ក្តីអំពីបញ្ហាសមុទ្ទចិនខាង ត្បូងនោះទេ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននា ព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថ្លែង ថា បើទោះបីជាសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពុំបានចេញយ៉ាង ណាក្តី យើងមិនគួរយក សេចក្តីថ្លែងការណ៍រួមនេះ ជាចំណាប់ខ្មាំងរបស់ជម្លោះទ្វេភាគីមកធ្វើជា មួយប្រទេសខ្លះក្នុងតំបន់នោះ
ទេ ។ ឯកឧត្តម បានបន្តថា នៅឆ្នាំ២០០២ ចំពោះ មុខភាពតានតឹងរវាង ប្រទេសចិន និងប្រទេស ខ្លះក្នុង អា ស៊ាន អំពីបញ្ហាសមុទ្ទចិនខាងត្បូង កម្ពុជា បានខិតខំនៅពេលនោះ ដោយពុះពារនូវការលំបាក ដើម្បី ស ម្រេចបាននូវ DOC (សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីសមុទ្ទចិនខាងត្បូង)នេះ ដែលទាំង អស់គ្នា តែងតែនិយាយពីសេរីភាពចរាចរខាងសមុទ្ទ និយាយអំពីច្បាប់អន្តរជាតិ ក៏ប៉ុន្តែ DOCនេះ គ្មានអ្នក ណាគេមើលនោះទេ គឺគ្រាន់តែនាំគ្នានិយាយ ហើយប្រសិនបើយើងមើល DOC គឺមានគ្រប់វិជ្ជភាពទាំង អស់ ទាំងផ្លូវនយោបាយ ទាំងផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហា ដោយសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិ ប៉ុន្តែ គេមិនធ្វើតាមអញ្ចឹងទេ គេគិតតែ នាំគ្នានិយាយទៅរកជម្លោះ។ តាំងពីខែមករាមកដល់ថ្ងៃនេះ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន គឺបានខិតខំសម្របសម្រួលរវាងអាស៊ាន និងចិន ដើម្បីឈានទៅរកការតាក់តែង ក្រម ប្រតិបត្តិ សមុទ្ទចិនខាងត្បូងបន្តទៀត ដើម្បីជួយសម្របសម្រួលទំនាស់រវាងប្រទេសមួយ ឬ ពីរក្នុង អាស៊ាន ជាមួយនិងចិន។ ប៉ុន្តែក្នុងពេលនេះ អាស៊ានបានយកសេចក្តីថ្លែងការណ៍ជាចំណាប់ខ្មាំងរបស់ ជម្លោះទ្វេភាគីរបស់ប្រទេសខ្លះក្នុងអាស៊ានជាមួយប្រទេសចិន ដែលយើងមិនអាចទទួលបាន។
ក្នុងឋានៈជាប្រធានអាស៊ាន និងឋានៈជាសមាជិកអាស៊ានមួយរូប មិនអាចឲ្យសេចក្តីថ្លែងការណ៍ រួមនេះ ក្លាយជាចំណាប់ខ្មាំងរបស់ជម្លោះ គេអាចរុញដាក់ឲ្យយើងថា មានសេចក្តីថ្លែងការណ៍ គឺក៏មានរឿងជម្លោះ នៅសមុទ្ទចិនខាងត្បូង។ ខ្ញុំបានស្នើទៀត បើយើងចេញសេចក្តីថ្លែងការណ៍នេះ យើងសម្រួលអំពីចំណុច សមុទ្ទចិនខាងត្បូង កុំនិយាយអំពីជម្លោះបាន ឬមិនបាន នេះជាដំណោះ ស្រាយមួយល្អបំផុត យើងបាន ចេញសេចក្តីថ្លែងការណ៍រួម ដែលមានចំណុចវិជ្ជមានជាង១០០ ដែល យើងនិយាយពីសមុទ្ទចិនខាងត្បូង នៅចំណុចណាដែលយើងស្រុះស្រួលគ្នាកន្លងមកការអនុវត្ត DOC នឹងឈានទៅតាក់តែង COC (ក្រមប្រតិ បត្តិសមុទ្ទចិនខាងត្បូង) ដោះស្រាយដោយសន្តិវិធី ទុកបញ្ហាជម្លោះនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលវៀត ណាមទាមទារ និងបញ្ហាទឹកដីលើកោះដែល ហ្វីលីពីនទាមទារ និងបញ្ហាឲ្យប្រទេសពាក់ព័ន្ធដោះស្រាយ ទៅអនាគតបាន ឬមិនបាន។ ប៉ុន្តែគ្មាន កុងសង់ស៊ីលលើបញ្ហានេះ ដូច្នេះចំពោះ មុខនេះ យើងមិនអាច ជៀសវាងបាននូវការអត់ធ្មត់ចេញ សេចក្តីថ្លែងការណ៍រួម។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ការបន្តឈានទៅកសាងសហគមន៍អាស៊ាននៅឆ្នាំ ២០១៥នេះ មិនចំណុះឲ្យជម្លោះរបស់ប្រទេសខ្លះ ក្នុង អាស៊ានជាមួយប្រទេសចិនក្នុងសមុទ្ទចិនខាងត្បូងទេ ជម្លោះនេះជាបញ្ហាដោយឡែក ពិតមែនតែនៅ ពេលនេះ យើងមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ក៏ប៉ុន្តែយើងនៅតែបន្តដើរទៅមុខកសាងសហ គមន៍អាស៊ាន។
ឯកឧត្តម ហោ ណាំហុង ថ្លែងថា ឥឡូវនេះគេចង់យកបញ្ហាជម្លោះនៅសមុទ្ទ ចិនខាងត្បូង ឲ្យអាស៊ានធ្វើ ជាតុលាការ ឲ្យអ្នកនេះចាញ់ ឬអ្នកនោះឈ្នះ ដែលកម្ពុជាមិនអាចទទួលយកបាន៕
ដោយលោក ជឹម ណារី
| Tweet |
|
|
|
|
|
|
|
|||||











