ស្ថានការណ៍នៅក្នុងប្រទេសស៊ីរី

AKPភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១២——

ទូរទស្សន៍រដ្ឋស៊ីរី បាននិយាយពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រុមប្រដាប់អាវុធបានប្រព្រឹត្តិនូវការសម្លាប់ រង្គាលមួយ នៅក្នុងទីប្រជុំជនអាល់ត្រាំសេ ខេត្តហាម៉ា ភាគកណ្តាល ដើម្បីទម្លាក់កំហុសលើកងទ័ពស៊ីរី នៅពេលដែល ពួកសកម្មជនបានចោទថា យ៉ាងហោចណាស់មនុស្ស២០០នាក់ ត្រូវបានគេសម្លាប់នៅក្នុង ទីប្រជុំជនដូច គ្នានេះ ។

ទូរទស្សន៍នោះបាននិយាយថា ក្រុមប្រដាប់អាវុធបានប្រព្រឹត្តិការសម្លាប់រង្គាល ដោយធ្វើការបាញ់ ប្រហារ ដោយមិនរើសមុខ ទៅលើពួកអ្នកស្រុកនៅអាល់ – ត្រាំសេ ហើយដែលបង្ក ឲ្យប្រជាជនស្វែងរក ជំនួយពី កងទ័ពស៊ីរី ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បាននិយាយផងដែរថា ទាហាន៣នាក់បានស្លាប់ នៅពេលប្រយុទ្ធគ្នាជា មួយក្រុមប្រ ដាប់អាវុធ នៅក្នុងទីប្រជុំដែលមានការច្រួលច្របល់នេះ ហើយថាកងទ័ពបានធ្វើឲ្យពួកឧក្រិដ្ឋ ជនមានការបាត់ បង់អាយុជីវិតយ៉ាងច្រើន ។

នៅពេលជាមួយគ្នានោះដែរ បណ្តាញគណៈកម្មាធិការសម្របសម្រួល ក្នុងស្រុករបស់ពួកសកម្ម ជនបានចោទ ប្រកាន់ថា មនុស្សយ៉ាងហោចណាស់២០០នាក់ ត្រូវបានគេសម្លាប់នៅអាល់ – ត្រាំសេ ក្នុងអ្វី ដែលពួកនេះក៏ បានចាត់ថា ជាការសម្លាប់រង្គាលមួយផងដែរនោះ ។ ពួកសកម្មជនប្រឆាំងចោទប្រកាន់ កងទ័ពរដ្ឋាភិបាល ពីបទនៅពីក្រោយ ការសម្លាប់រង្គាលនេះ ។

រដ្ឋាភិបាលស៊ីរីចោទថា នៅមុនសម័យប្រជុំនាពេលខាងមុខ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពួកយុទ្ធជន ប្រដាប់អាវុធនឹងធ្វើការសម្លាប់រង្គាលមួយ ដើម្បីបង្កើនការចោទប្រកាន់ទៅលើការគ្រប់គ្រងអំ ណាចដោយ ស្របច្បាប់ របស់ប្រធានាធិបតីបាសារ អាល់ – អាសាដ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.