អាជ្ញាធររាជធានីត្រៀមលក្ខណទប់ទល់គ្រោះទឹកជំនន់ដែលអាចគំរាមកំហែងនៅរដូវភ្លៀងខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២ —
ដោយពិនិត្យឃើញថា ស្ថានភាពទឹកនៅរដូវវស្សាឆ្នំា២០១២នេះ អាចគំរាមកំហែងតាមរយៈ ជាទឹកជំនន់ ដែលអាចបង្ក លក្ខណ ផលលំបាក ដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនោះ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នំា២០១២ នេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានចុះ ត្រួតពិនិត្យគោលដៅសំខាន់ៗ នៅស្ថានីយ៍បូមទឹកនៅភាងខាងជើងរាជធានី ដើម្បីត្រៀម លក្ខណ ប្រតិបត្ដិការបូមទឹករំដោះចេញពេលមានទឹកជំនន់ក្នុងរដូវភ្លៀងខាងមុខនេះ។
តាមការបញ្ជាក់ឱ្យដឹងពី លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធា នីភ្នំពេញ ក្នុងឱកាសចុះត្រួតពិនិត្យថា មន្រ្ដីដែលពាក់ព័ន្ធទទួលខុសត្រូវធនធានទឹក និងអាជ្ញាធរ រាជធានី អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់បានត្រៀមលក្ខណជាកម្លាំង សម្ភារមួយចំនួន រួចជាស្រេច ហើយដែរ ដើម្បីបង្កាជួយសង្រ្គោះរំដោះ ទឹកជំនន់ចេញពីតំបន់ដែលងាយរងគ្រោះ ក្នុងរាជធានី ជា ពិសេសនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។
តាមការព្យាករណ៍ ទុកសម្រាប់រាជធានីភ្នំពេញ ឆ្នំានេះ គឺមានសភាពទឹកធំ ជាងឆ្នំាកន្លងទៅ ហើយអាចគំរាមកំហែងជន់លិចតំបន់ ដែលងាយរងគ្រោះមួយចំនួន នៅភាគខាងជើងមានខណ្ឌ ឫស្សីកែវ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ និងអាចបង្ក លក្ខណ ជន់លិចនៅ តំបន់ទំនាប ក្នុងខណ្ឌ ដែលជុំវិញរាជធានីភ្នំពេញ ដូច្នេះហើយទើបអាជ្ញាធរ រួមជាមួយមន្រ្ដី ដែលពាក់ព័ន្ធទាំង អស់មួយ ចំនួន បានត្រៀមនូវមធ្យោបាយ គ្រប់យ៉ាង ដើម្បីជួយ រំលែកសង្គ្រោះ ប្រជាពលរដ្ឋ ដែល បង្កហានីភ័យដោយទឹកជំនន់ខាងលើ។
លោក ឃួង ស្រេង អភិបាលរងរាជធានី ភ្នំពេញបាន បញ្ជាក់ថា ដើម្បីបង្កានូវគ្រោះធម្មជាតិ ជាទឹកជំនន់ ដូចកាលពីឆ្នំា២០១១កន្លង មក នៅរាជធានីភ្នំពេញយើងមានស្ថានីយ៍បូមទឹកធំៗចំនួន ១០រួចហើយ។ ស្ថានីយ៍បូមទឹកដែលសំខាន់ជាងគេនោះ គឺស្ថានីយ៍ នៅ ទំនប់កប់ស្រូវ និងស្ថានីយ៍បូម ទឹកនៅគីឡូម៉ែត្រលេខ៩ នៅភាគខាងជើងរាជធានី។ រីឯស្ថានីយ៍៨ទៀត កំពុងត្រៀមលក្ខណរួច ហើយដែរ ដូចជា ស្ថានីយ៍បឹងទំពន់ ស្ថានីយ៍មាត់ទន្លេទី១ ទី២ ទី៣ និងទី៤ ស្ថានីយ៍ទួលគោក ស្ថានីយ៍គីឡូម៉ែត្រលេខ២ និងលេខ៩ និងស្ថានីយ៍ព្រែកតាពៅ។ លោកបន្ដថា ការត្រៀមលក្ខណ ជួយសង្គ្រោះនោះ យើងបានចុះសាកល្បងម៉ាស៊ីនបូមទឹកទំាង១០ ស្ថានីយ៍នៅក្នុងរាជធានីភ្នំពេញ ជាមុន ដូចជា ការត្រួតពិនិត្យម៉ាស៊ីន ត្រួតពិនិត្យក្បាលបូម និងប្រព័ន្ធខ្សែភ្លើង និងជាពិសេសប្រេង ម៉ាស៊ីន ការស្ដារប្រឡាយ និងកាយសម្រាម។
ការត្រៀមលក្ខណនេះ យើងចាប់ផ្ដើមធ្វើ បណ្ដើរៗ នៅស្ថានីយ៍ដែលសំខាន់ៗជាមុន ប៉ុន្ដែនឹងត្រូវឱ្យរួចរាល់ក្នុងរយៈ ពេល មូយសប្ដាហ៍។
លោក ឃួង ស្រេង មានជំនឿថា សម្រាប់រាជធានីភ្នំពេញឆ្នំានេះ ទឹកជំនន់មិនអាច គំរាមកំហែងធ្ងន់ធ្ងររំ ខានដល់ការរស់ នៅ របស់ ប្រជាពលរដ្ឋ ដែលធ្លាប់បានគំរាមកំហែងកាលពីឆ្នំា ២០១១ កន្លងមកនោះ ទេ ព្រោះអាជ្ញាធររាជធានីភ្នំពេញយើង បានសាង សង់បន្ថែមនូវស្ថានីយ៍ បូមទឹកធំចំនួន២រួចហើយ នោះគឺស្ថានីយ៍បូមទឹកទំនប់កប់ស្រូវ និងស្ថានីយ៍ប្របមាត់ទន្លេជាដើម៕ ដោយលោក សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||











