ឯកឧត្តម K. Shanmugam អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ –

ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបូរី បានអញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៦ដល់១៣ ខែកក្កដា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុង សៀន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា  បាន អញ្ជើញទៅទទួល ឯកឧត្តម K. Shanmugam នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

រូបថត អន ខេមរិទ្ធ

 

    Download PDF

Comments are closed.