កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣ លើកទី១៣កំពុងដំណើរការ

AKPភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២—

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានអាស៊ាន+៣ លើកទី១៣ បានធ្វើនៅវេលារសៀលថ្ងៃនេះនៅវិមាន សន្តិភាពក្នុងរាជាធានី ភ្នំពេញ។  កិច្ចប្រជុំនេះ ធ្វើជាប្រធានដោយ ឯកឧត្តម ហោណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ ចូលរួមដោយរដ្ឋមន្រ្តីការបរទេសមកពីប្រទេសជាសមាជិកអាស៊ាន រួមមាន ប្រទេសព្រុយណេ កម្ពុជា  ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាមនិងរដ្ឋមន្រ្តីការបរទេស អាស៊ានអាស៊ាន+៣ គឺប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

រដ្ឋមន្រ្តីការបរទេសអាស៊ានអាស៊ាន+៣ នឹងពិភាក្សាដ៏ទូលាយ អំពីការផ្លាស់ ប្តូរទស្សនៈគ្នាអំពី បញ្ហាក្នុងតំបន់ និងអន្តរ ជាតិ ព្រមទាំងទិសដៅនាពេលអនាគត។ ឆ្នាំនេះ គឺជាខូបលើកទី១៥ នៃកិច្ច សហប្រតិបត្តិការ អាស៊ាន+៣(APT) ដោយរដ្ឋមន្រ្តីការ បរទេសទាំងនោះនឹងផ្តោតជាសំខាន់ ទៅលើសកម្មភាពការងារ នានាផងដែរ  ដើម្បីរំឭកខួប និងងការរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ាន+៣ ដែលនឹងធ្វើនៅថ្ងៃទី១៩ ខែវិច្ជិកាឆ្នាំ២០១២ខាងមុខនេះ នៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

ដោយលោក មាស សំអុល

    Download PDF

Comments are closed.