ឯកឧត្តម I. V. Morgulov អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ –
ឯកឧត្តម I. V. Morgulov (ឆ្វេង) អនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានអញ្ជើញមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការ បរទេសអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ នៅភ្នំពេញ។
ឯកឧត្តម អ៊ុង សៀន (ស្ដាំ) រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួល ស្វាគមន៍ ឯកឧត្តម I. V. Morgulov នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
រូបថតៈ អន ខេមរិទ្ធ
| Tweet |
|
|
|
|
|
|
|
|||||













