រុស្ស៊ីទទូចឲ្យអនុវត្តន៍កិច្ចព្រមព្រៀងក្រុងហ្សឺណែវស្តីពីស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១២—–
រដ្ឋមន្ត្រីការបរទេសរស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ បាននិយាយពីថ្ងៃចន្ទថា ក្រុងម៉ូស្គូចង់ឃើញការ អនុវត្តន៍ នូវសេចក្តីថ្លែងការណ៍ក្រុងហ្សឺណែវ ដែលបានសំរេចដោយមហាអំណាចពិភពលោកសំខាន់ៗ ស្តីពីប្រទេស ស៊ីរី ។
ថ្លែងជាមួយប្រធានគណប្រតិភូប្រឆាំងមួយរបស់ស៊ីរី ដែលធ្វើទស្សនកិច្ចនៅក្រុងមូស្គូនោះ លោក ឡាវ រ៉ូវ បាននិយាយថា រុស្ស៊ីទទូចឲ្យបញ្ចប់អំពើហឹង្សាក្នុងប្រទេសស៊ីរី ឲ្យបានឆាប់តាមដែលអាច ធ្វើបាន ហើយចាប់ ផ្តើមធ្វើការសន្ទនាគ្នាខាងនយោបាយ ក្នុងចំណោមក្រុមនយោបាយទាំងអស់ ។
លោក ឡាវរ៉ូវ បាននិយាយថា នៅពេលជាមួយគ្នានោះដែរ រុស្ស៊ីចង់ឃើញការបំពេញតាមកិច្ចព្រម ព្រៀងដែល បានសំរេចនៅក្រុងហ្សឺណែវ ដោយក្រុមសកម្មភាពសម្រាប់ស៊ីរី កាលពីថ្ងៃទី៣០ ខែមិថុនា ។
លោក មីសែល គីឡូ ឥស្សរជនប្រឆាំងស៊ីរីមួយរូបបាននិយាយថា ជម្លោះដែលកើនឡើងនៅក្នុង ប្រទេស របស់លោកកំពុងបង្អាក់កិច្ចចរចារវាងរដ្ឋាភិបាល និងពួកប្រឆាំង ។
លោកបាននិយាយថា ប្រទេសស៊ីរីបានធ្លាក់ចូលទៅក្នុង « សៃវៀនមួយសម្រាប់ជម្លោះអន្តរជាតិ មួយ » ដែល មិនបានបន្សល់ទុក កន្លែងណាមួយសម្រាប់ធ្វើការសន្ទនាគ្នាខាងនយោបាយទេ ។
ទីភ្នាក់ងារពត៌មានអ៊ីតារ-តាស្ស បានដកស្រង់សំដីលោកដែលនិយាយថា លោក គីឡូ បាន និយាយថា ក្រុមរបស់លោកគាំទ្រគំនិតធ្វើការសន្ទនាគ្នា នៅខាងក្នុងប្រទេសស៊ីរី ដោយឡែករដ្ឋាភិបាល ស៊ីរីមានការ មិនពេញចិត្តជាមួយការទាមទាររបស់ពួកខ្លួនទេ ៕
( ប្រភពសស៊ីន ហួ បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ មុំ ញ៉ន
| Tweet |
|
|
|
|
|
|
|
|||||











