អ៊ីរ៉ង់ – បញ្ហាចរចាជាមួយ P5 + 1

AKPភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២—–

ទីភ្នាក់ងារព័ត៌មាន Mehr ពាក់កណ្តាល ផ្លូវការរាយការណ៍ពីថ្ងៃចន្ទថា សមាជិកសភាអ៊ីរ៉ង់មួយរូប បាននិយាយ ថា អ៊ីរ៉ង់កំពុងរង់ចាំក្រុម p5+1 ដែលរួមមាន អង់គ្លេស . បារាំង . រុស្ស៊ី . អាមេរិក . ចិន និង អាល្លឺម៉ង់ ឲ្យប្រកាន់ យកនូវជំហានកសាងជំនឿទុកចិត្តគ្នា ដើម្បីជួយធ្វើឲ្យមានការជឿនលឿនទៅមុខ វគ្គចរចានានា ។

លោក ហួសេនណាកាវី – ហូសេនី សមាជិកមួយរូប នៃគណកម្មាធិការនយោបាយសន្តិសុខជាតិ និងការបរ ទេស របស់ម៉ាជលីស ( សភា ) បាននិយាយថា បន្ថែមនៅលើការអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មើលជាច្រើន នោះសាធារណរដ្ឋអ៊ីស្លាមនេះ បានឆ្លើយតបគ្រប់បញ្ហាទាំងអស់ ព្រមទាំងបានជំរះនូវមន្ទិល សង្ស័យនានា ហើយតែងតែបានស្វាគមន៍ជានិច្ចនូវសំណើធ្វើកិច្ចចរចាដូច្នេះ ឥឡូវនេះក្រុម P5 + 1 គួរតែ ប្រកាន់យក នូវជំ ហានកសាងជំនឿទុកចិត្តគ្នា ។

កិច្ចចរចាថ្មីបំផុតរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកទាំង៦ ព្រមទាំងសហភាពអឺរ៉ុប ( EU ) បានបញ្ចប់ នៅក្រុងមូស្គូកាលពីថ្ងៃទី ១៩ ខែមិថុនា ។ ភាគីទាំងពីរមិនបានរកច្រកចេញឃើញទេ នៅឯកិច្ច ចរចាស្តីពីកម្ម វិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់ ប៉ុន្តែបានព្រមព្រៀងជួបប្រជុំគ្នាម្តងទៀតនៅក្នុងទីក្រុងអ៊ី ស្តង់ប៊ូល នៅថ្ងៃទី ៣ ខែកក្កដា ថ្នាក់អ្នកជំនាញការ ។

សមាជិកសភារូបនោះ ក៏បាននិយាយផងដែរថា មធ្យោបាយតែមួយដើម្បីដោះស្រាយបញ្ហា នុយ ក្លេអ៊ែរអ៊ីរ៉ង់ គឺការបន្តធ្វើកិច្ចចរចាព្រោះថា អ៊ីរ៉ង់មិនស្វាគមន៍ការបញ្ចប់កិច្ចចរចានោះទេ ៕

( ប្រភព ស៊ីនហួ ,បកប្រែដោយ លោក ប៉ិន មឿន) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.