ទាហានណាតូ ៦ នាក់ស្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត

AKPភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២—–

សម្ព័ន្ធភាពយោធាបានបញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា ទាហានណាតូរហូតទៅដល់៦នាក់បាន ស្លាប់នៅក្នុង ការផ្ទុះមួយក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត ដែលមានការច្រួលច្របល់កាលពីថ្ងៃ អាទិត្យ ។

ISAF ដឹកនាំដោយណាតូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានកងកម្លាំង ជំនួយ សន្តិសុខ អន្តរជាតិ ( ISAF ) ៦នាក់បានស្លាប់ ក្រោយពីមានការវាយប្រហារដោយគ្រាប់បែកមួយនៅ ក្នុង ប្រទេសអាហ្វ ហ្គានីស្ថានភាគខាងកើត ។

សេចក្តីថ្លែងការណ៍យ៉ាងខ្លីនោះ មិនបានប្រាប់ឲ្យដឹងពីសញ្ជាតិនៃជនរងគ្រោះព្រមទាំងសេចក្តី លំអិតអំពី ឧប្បត្តិហេតុនៅ ក្រោមនយោបាយ ISAF នោះទេ ។

កងទ័ពដែលភាគច្រើនមកពីអាមេរិកនោះ បានបោះទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត នៅក្នុងគម្រោងរបស់ ISAFដើម្បីទប់ទល់នឹងឧទ្ទាមកម្ម ដែលមានជាប់ទាក់ទងនឹងពួកតាលី បង់ នៅទីនោះ ។
បច្ចុប្បន្នកងទ័ពISAF ដែលដឹកនាំដោយណាតូ ១៣០.០០០នាក់ ដែលភាគច្រើននៃពួកគេជាពួក អាមេរិកនោះ បាននឹងកំពុងធ្វើការងារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

រហូតមកដល់ពេលនេះ ទាហានបរទេសសរុបទាំងអស់ ២២៨នាក់បានស្លាប់ នៅក្នុងប្រទេសអាហ្វ ហ្គានីស្ថាន ក្នុងឆ្នាំ ២០១២នេះ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.