សន្និសីទស្ដីពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ –
ឯកឧត្តម កៅ គឹមហួន រដ្ឋលេខាធិការក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសន្និសីទកាសែត
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ នៅភ្នំពេញក្រោយពេលកិច្ចប្រជុំ ចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានបញ្ចប់ថា កិច្ចប្រជុំបានលើកយកបញ្ហាសភាពការណ៍នៅតំបន់ អាស៊ាន បញ្ហាការវិវត្តន៍នៅសមុទ្ទចិនខាងត្បូង បញ្ហានុយក្លេអ៊ែរ កូរ៉េនៅ ឧបទ្វីបកូរ៉េមកពិភាក្សា ដោយប្រទេសអាស៊ានទាំងអស់ចង់ឃើញការបញ្ឈប់នូវជម្លោះនៅប្រទេសស៊ីរី និងចង់ឃើញកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ហើយវិលមកចរចាជាមួយប្រទេសទាំង៦ឡើងវិញ។
រូបថត ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||














