ព្រះករុណាយាងចូលរួមប្រារព្ធពិធីបុណ្យរុក្ខទិវាប្រចាំឆ្នាំ ៩ កក្កដា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ –

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំកូនឈើ និងប្រគល់កូនឈើដល់ប្រជារាស្ត្រ ក្នុងឱកាសយាងចូលរួមប្រារព្ធពិធីបុណ្យរុក្ខ ទិវាប្រចាំឆ្នាំ ៩ កក្កដា នៅកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២។

នាឱកាសនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ឲ្យ នាំគ្នាដាំដើមឈើ និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ។

រូបថតៈ ជ័យ ភូមិពល

 

 

    Download PDF

Comments are closed.