លោក អាណាន ទៅដល់ប្រទេសស៊ីរី ពិភាក្សាពីផែនការសន្តិភាពដែលរអាក់រអួល

AKP ភ្នំពេញ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១២—–

បេសកជនពិសេសរួម អ.ស.ប សម្ព័ន្ធអារ៉ាប់ លោក កូហ្វ៊ី អាណាន បានទៅដល់រដ្ឋធានី ដាម៉ាស់ របស់ប្រទេស ស៊ីរី ហើយកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើកិច្ចចរចាជាមួយប្រធានាធិបតីលោក បាសារ អាល់-អាសាដ ដែលទំនង ជាអំពីផែនការសន្តិភាព ដែលរអាក់រអួលរបស់លោក ។

លោក អាណាន បានទៅដល់សណ្ឋាគារដាម៉ា រ៉ូស កាលពីរសៀលថ្ងៃអាទិត្យដែលអមដំណើរ ដោយអនុរដ្ឋ មន្រ្តីការបរទេសស៊ីរី លោក ហ្វៃសាល មិកដាដ ដោយមិនមានការធ្វើអត្ថាធិប្បាយណាមួយ អំពីភាពលំអិ ត នៃដំណើរទស្សនកិច្ចរបស់លោកទេ ។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់លោក គឺលោក អាម៉ាដ ហ្វាហ្ស៊ី បាននិយាយពីថ្ងៃអាទិត្យ ក្នុងសេចក្តី ថ្លែងការណ៍មួយ ដែលស៊ីនហួទទួលបាននោះថា លោក អាណាននឹងធ្វើកិច្ចចរចាជាមួយប្រធា នាធិបតី អាល់-អាសាដ ។

នៅពេលជាមួយគ្នានោះដែរ ប្រភពមួយបានប្រាប់ស៊ីហួថា ទស្សនកិច្ចរបស់លោក អាណាន ទៅ កាន់ប្រទេស ស៊ីរីនឹងជាទស្សនកិច្ចយ៉ាងខ្លីមួយ ដែលមានរយៈពេលមិនដល់២៤ម៉ោងទេ ។

នៅក្នុងបទសម្ភាសន៍របស់លោកជាមួយកាសែតបារាំង ឡឺម៉ុង កាលពីថ្ងៃសៅរ៍ លោក អាណាន បាននិយាយ ថា កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំយកការបះបោររយៈពេល១៦ខែ ក្នុង ប្រទេសស៊ីរី ឲ្យទៅ ដល់ ការបញ្ចប់មួយតាមផ្លូវនយោបាយបានទទួលបរាជ័យហើយ ។ ភស្តុតាងបាន បង្ហាញឲ្យឃើញថា យើង មិនបានទទួលជោគជ័យទេ ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.