ពិធីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០
AKP ភ្នំពេញ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១២ –
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ របស់រាជ រដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ នៅភ្នំពេញ ។
នៅក្នុងពិធីនោះ ឯកឧត្តម គាត ឈន់ បានថ្លែងថា ការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍនេះ គឺដើម្បីឆ្លើយ
តបយ៉ាងសមស្របនិងទាន់ពេលវេលាចំពោះបញ្ហាប្រឈមថ្មីៗទាំងឡាយ ដែលអាចកើតមានឡើងជាយថា ហេតុសំដៅទ្រទ្រង់កំណើន សេដ្ឋ កិច្ចប្រកបដោយចីរភាព និងសមធម៌ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាម
គោលដៅអភិវឌ្ឍសហសវត្សកម្ពុជា ។
រូបថតៈ ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||













