ចិនសន្យាថា នឹងជួយដល់បណ្តាសហគ្រាសឯកជន ឲ្យវិនិយោគទុននៅក្រៅប្រទេស
AKPភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២—–
ប្រទេសចិនបានសន្យាកាលពីថ្ងៃអង្គារថា នឹងជួយដល់បណ្តាសហគ្រាសឯកជន ក្នុងការធ្វើវិនិ យោគទុននៅ ឯក្រៅប្រទេស ដោយជួយដឹកនាំធ្វើ និង ជួយដោះស្រាយដំណើរការវិនិយោគទុន របស់ពួក គេ ។
តាមសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយរួមគ្នា ដោយក្រសួងទាំង១៣របស់រដ្ឋាភិបាល ដែលក្នុងនោះ មានទាំងក្រសួងពាណិជ្ជកម្ម និងធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រ ទេសចិនបានបញ្ជាក់ ឲ្យដឹងថា ប្រទេសចិននឹងពង្រឹងទិសដៅម៉ាក្រូសេដ្ឋកិច្ច លើការវិនិយោគទុននៅឯ ក្រៅប្រទេស របស់បណ្តា សហគ្រាសឯកជន និងជួយពួកគេធ្វើការវិនិយោគទុនឲ្យបានត្រឹមត្រូវ និងចំ គោលដៅ ។
ចិនក៏បានសន្យាផងដែរថា នឹងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះបណ្តាសហគ្រាស ឯកជនទាំង នោះ និងបង្កភាពងាយស្រួលដល់ដំណើរការបង់ពន្ធគយ ។
សេចក្តីប្រកាសក៏បានរំលឹកផងដែរថា បណ្តាសហគ្រាសឯកជនដែលបានទៅបណ្តាក់ទុននៅឯ ក្រៅប្រទេស ត្រូវតែគោរពច្បាប់ និងបទដ្ឋានរបស់បណ្តាប្រទេសដែលខ្លួនទៅវិនិយោគទុន ព្រមទាំងគោរព ទំនៀមទម្លាប់ សង្គម ការពារផលប្រយោជន៍នយោជិករបស់ខ្លួន និងទទួលបន្ទុកការទទួលខុសត្រូវ របស់ ខ្លួនចំពោះសង្គម ។
សេចក្តីប្រកាស បានអំពាវនាវសុំឲ្យបណ្តាសហគ្រាសឯកជនពង្រឹងការសម្របសម្រួលគ្នា និងធ្វើ កិច្ចសហប្រ តិបត្តិការនឹងគ្នា ដើម្បីបង្ការគ្រោះហានិភ័យចេញពីការប្រកួតប្រជែងដ៏ខ្ជះខ្ជាយ និងនាំឲ្យវិនាស ហិនហោច ៕
( ប្រភព ស៊ីនហួ , បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











