” ថាមពលកកើតឡើងវិញ ” បំពាក់ដល់ប្រជាសហគមន៍ ចំបក់ ១០០គ្រូសារ
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២—
បច្ចុប្បន្នអង្គការមូលនិធិអគ្គិសនីភារូបនីយកម្មជនបទបានបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីបង្កើត ថាមពលអគ្គិសនី ដែលពាក្យបច្ចេក ទេសខាងបរិស្ថានហៅថា “ថាមពលកកើតឡើងវិញ “ក្នុងជំហានសាក ល្បងដល់ប្រជាសហគមន៍ចំបក់ប្រមាណ ១០០គ្រួសារ ស្មើនឹង ១០% នៃប្រជាពលរដ្ឋសរុបក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ទេព មាន អភិបាលស្រុកភ្នំស្រួចបានឲ្យដឹងទៀតថា អគ្គិសនីកកើតឡើងវិញ ដែលប្រជា សហគមន៍ចំបក់ប្រើសព្វថ្ងៃគឺ ដោយសារ បានអង្គការមូលនិធិអគ្គិសនី ភាវូបនីយសកម្មជនបទការផ្តល់ឲ្យ ដោយត្រូវបង់រំលស់រយៈពេល ៤ឆ្នាំ ។ បើតាមការធានារបស់អង្គការនេះ គឺបន្ទះស្រូបពន្លឺព្រះអាទិត្យ រួមទាំង អាគុយសម្រាប់ផ្ទុកថាមពលអគ្គិសនី អាចប្រើបានរយៈពេលពី ១០ទៅ ១៥ឆ្នាំឯណោះ។
បងប្រុស សូសេន ស្ថិតក្នុងគណៈកម្មការសហគមន៍ចំបក់ បានប្រាប់ឲ្យដឹងដែរថា ក្នុងផ្ទះបងប្រុស មានអំពូលភ្លើង២ ទូរទស្សន៍១គ្រឿង កង្ហារ១គ្រឿង និងវិទ្យ ១ ដែលប្រើថាមពលស្រូបពន្លឺព្រះអាទិត្យ ១បន្ទះ ។ ថាមពលនេះមានកម្លាំង ៥០វ៉ាត់ ដោយត្រូវបង់រំលស់ចំនួន ៤ដុល្លារ៨កាក់ ពោលគឺប្រហាក់ប្រហែល ២ម៉ឺនរៀល រៀងរាល់ខែក្នុងរយៈពេល ៤ឆ្នាំប៉ុណ្ណោះ ។ បើប្រៀបធៀបជាមួយការប្រើប្រាស់អាគុយ បងប្រុស សូសេន បានបញ្ជាក់ឲ្យដឹងថា វាមានការខុសគ្នាច្រើនណាស់ ព្រោះអាគុយរយៈពេលប្រើមួយអាទិត្យត្រូវ ដឹកទៅសាកម្តង ហើយ ត្រូវចំណាយពេលដឹកទៅ ដឹកមកទៀតផង។ ចំពោះការប្រើអគ្គិសនីដោយថាមពល ពន្លឺព្រះអាទិត្យ បើទោះបីមេឃមានពពកច្រើនឬមិន មានពន្លឺថ្ងៃ រយៈពេល ២ថ្ងៃជាប់គ្នាក៏ដោយ ក៏ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យរបស់បងប្រុសនៅមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ទូរទស្សន៍អំពូលភ្លើង វិទ្យុ និងកង្ហារដូចធម្មតាដដែល។
ក្នុងទឹកមុខសប្បាយរីករាយបងប្រុសសូសេន បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រជាសហគមន៍ ចំបក់ទាំង ១០០គ្រួសារ ពិតជាត្រឹមត្រូវ ដោយសព្វថ្ងៃនេះនៅតាមលំនៅស្ថាន របស់ពួកគាត់មានអគ្គិសនី បំភ្លឺក្នុងផ្ទះមិនចាញ់ អ្នកនៅទីប្រជុំជនឬ ទីក្រុងប៉ុន្មានទេ។ ជាមួយគ្នានេះ ដែរ បន្ថែមទៅលើអគ្គិសនីកើតឡើងវិញ នៅសហគមន៍ចំបក់ ស្រុកភ្នំស្រូចសព្វថ្ងៃ ក៏មានប្រព័ន្ធទឹកប្រើប្រាស់ដោយមិនបាច់បង់ប្រាក់ផង ដែរ។ ប្រជាសហគមន៍ប្រមាណជាង១០០គ្រួសារ នៅក្នុងឃុំនេះ បានភ្ជាប់បណ្តាញទឹកជាស្រេចហើយ។ ប្រភពទឹកបានមកពីតំបន់ទេស ចរណ៍ធម្មជាតិ អូរចំបក់ ដែលអាចផ្គត់ផ្គង់ ដល់អ្នកប្រើប្រាស់ទាំងរដូវប្រាំងនិងវស្សា ៕ ដោយលោក លឹម សាន្ត
| Tweet |
|
|
|
|
|
|
|
|||||











