ឆមាសទី១ ដើមឆ្នាំ២០១២ ចំនួនភ្ញៀវទេសចរទៅកម្សាន្តខេត្តព្រះសីហនុមានការកើនឡើង
AKP ខេត្តព្រះសីហនុ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២–
ក្នុងឆមាសទី១ ដើមឆ្នាំ២០១២នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន៥៣៩.១៣៩នាក់ បើប្រៀបធៀប និងរយៈពេលដូចគ្នានឹងឆ្នាំ២០១១ ចំនួនភ្ញៀវទេចចរណ៍ មានការកើនឡើង។
លោក សេង ខា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុទទួលបន្ទុករួម បានមាន ប្រសាសន៍ ឲ្យដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១២នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិមាន ចំនួន៥៣៩.១៣៩នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាដើម ឆ្នាំ២០១១ មានការកើនឡើងចំនួន ១១៥.៧២៦នាក់។
លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា ចាប់តាំងពីខេត្តរៀបចំធ្វើពិធីបុណ្យសមុទ្ទកាល ពីចុងឆ្នាំ២០១១ ឆ្លងចូលឆ្នាំ២០១២នេះ ដើម្បី ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិតំបន់ឆេ្មរ កម្ពុជាព្រះរាជាណាចក្រ អច្ឆរិយៈ និងចលនាប្រឡងប្រណាំង ទីក្រុងស្អាតរមណីយ ដ្ឋានស្អាត សេវាល្អ។ ការអភិវឌ្ឍទេសចរណ៍តំបន់ឆេ្មរប្រកបដោយនិរន្តរភាព និងក្លាយជាគោលដៅទាក់ទាញដ៏ល្អមួយស្រូបយកភ្ញៀវ ទេសចរកាន់តែច្រើនទេ្វដង ស្នាក់នៅយូរ ចំណាយច្រើន រួមចំណែកដ៏ធំ សំបើមដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ឆ្មេរ ជាតំបន់គោលដៅទេសចរណ៍អាទិភាព ផេ្សងៗទៀត ព្រោះខេត្តព្រះសីហនុមានព្រលានយន្តហោះ កំពង់ផែអន្តរជាតិ តំបន់ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងផេ្សងទៀត មានដូចជា កោះជាច្រើន ដែលនឹងកំពុងទាក់ទាញភ្ញៀវទេសចរទៅលេង កម្សាន្តកាន់តែច្រើនឡើង។ មកទល់ពេលបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមកលេងកម្សាន្ត នៅខេត្តព្រះសីហនុមានការ កើនឡើងជាលំដាប់ មិនថាថៃ្ងចុងសបា្តហ៍ ឬថៃ្ងបុណ្យឈប់សម្រាករបស់មន្រ្តីរាជការ កម្មករ កម្មការិនីនោះទេ។
ជារៀងរាល់ថៃ្ងមានភ្ញៀវទេសចរក្នុងស្រុកមក លេងកម្សាន្តជាបន្តបន្ទាប់ ធ្វើឲ្យ អាហារដ្ឋាននៅក្នុងខេត្តមានភ្ញៀវទេសចរណ៍ចូលមកស្រស់ ស្រូបអាហារជាហូហែរ មិនដូចកាលពីពេល មុនភ្ញៀវទេសចរណ៍ ក្នុងស្រុកបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុមានតែនៅចុងសបា្តហ៍ ឬនៅពេលមានពិធីបុណ្យផេ្សងៗ ទើប មានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ ប្រសិនបើខេត្តព្រះសីហនុបានធ្វើការអភិវឌ្ឍនៅលើបំបន់ កោះពស់រួចរាល់ យើងសង្ឃឹមថាកំ ណើនភ្ញៀវទេសចរនិងមកកាន់ខេត្តព្រះសីហនុទេ្វដង ព្រោះពួកគេចង់ឃើញស្ពាន តភ្ជាប់ពីដីគោកទៅ កាន់ដីកោះដែល ជាប្រវត្តិសាសន៍ មួយសម្រាប់ខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា ដែលពីមុនមក មិនធ្លាប់មានទាល់តែសោះ ចំពោះស្ពានឆ្លងកាត់សមុទ្ទនេះ។
គួរបញ្ជាក់ដែរថា ឆមាសទី១ ដើមឆ្នាំ២០១១ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុបចំនួន ៤២៣.៤១៣នាក់ ក្នុង នោះភ្ញៀវជាតិមានចំនួន ៣៤០.៣៧៦នាក់ និងអន្តរជាតិ មានចំនួន ៨៣.០៣៧នាក់ ៕ ដោយលោក ងូ សុមុនី
| Tweet |
|
|
|
|
|
|
|
|||||











