សម្តេចតេជោ ហ៊ុន សែន ញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបសភាពការណ៍អនុវត្ដការងារ ទេសចរណ៍ ឆ្នាំ២០១១ និងឆមាសទី១ ឆ្នាំ ២០១២

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ –

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូក សរុប សភាពការណ៍អនុវត្ដការងារទេសចរណ៍ ឆ្នាំ២០១១ និងឆមាសទី១ ឆ្នាំ២០១២ និងទិសដៅអនុវត្ដឆមាសទី២ ឆ្នាំ២០១២ និងឆ្នាំ២០១៣ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវអនុសាសន៍ជាច្រើនចំណុចបន្ថែមទៀតដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង ទេស ចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជាគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាពស័ក្កិសមជា «មាស បៃតង» ប្រកបដោយការជឿជាក់។

សម្ដេចតេជោ ក៏បានគាំទ្រការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍទេសចរណ៍ ២០១២-២០២០ ដែលចង្អុលបង្ហាញពីចក្ខុវិស័យទិសដៅជា យុទ្ធសាស្ដ្រ និងការដាក់ចេញនូវវិធានការ ផែនការច្បាស់ លាស់។ រូបថត ជ័យ ភូមិពល

    Download PDF

Comments are closed.