កសិករទូទាំងខេត្តកំពង់ឆ្នាំងកំពុងបញ្ចប់ប្រមូលផលស្រូវប្រាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ –
កសិករទូទាំងខេត្តកំពង់ឆ្នាំង បានខិតខំបញ្ចប់ការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះ ដែលធ្វើបាន ប្រមាណជិត៥៩.៨៦០ហិកតា លើសផែន ការប្រមាន២៣.៨០០ហិកតា។ តាមរបាយការណ៍របស់មន្ទីរ កសិកម្មខេត្តបានឲ្យដឹងថា ទិន្នផលទទួលបានគឺ ៤,៤ តោនក្នុងមួយហិកតា។
បើតាមរបាយការណ៍ របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១១-២០១២ និងទិសដៅការងារឆ្នាំ២០១២-២០១៣ ពិតមែនតែផ្ទៃដីប្រមាណជិត ២៧០.០០០ ហិកតា ត្រូវរងដោយគ្រោះធម្មជាតិនាឆ្នាំ២០១១ ក៏កម្ពុជាអាចទទួលបានបរិមាណផលស្រូវជាង ៨,៧៧លានតោន និងអាចសល់ស្បៀងជាស្រូវជាង ៤,៣៤ លានតោន ហើយយើងអាច សម្រេចឲ្យ បានគោលដៅនាំអង្ករចេញយ៉ាងតិចមួយលានតោន នៅក្នុងឆ្នាំ២០១៥ តាមទិសដៅរបស់រាជ រដ្ឋាភិបាល។
រូបថត បៃ ស៊ីថុន
| Tweet |
|
|
|
|
|
|
|
|||||













