នគរបាលកម្ពុជា និងអូស្រ្តាលី បើកវគ្កបណ្តុះបណ្តាលជំនាញត្រួតពិនិត្យកន្លែងកើតហេតុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២–
លោកឧត្តមសេនីយត្រី តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលសហព័ន្ធអូស្រ្តាលី ដែលជានិច្ចកាលបានគិតគូរយកចិត្តទុកដាក់ពង្រឹង ឥតឈប់ឈរក្នុងការបណ្តុះបណ្តាលធន ធានមនុស្ស ដែលជាកត្តាមិនអាចខ្វះបានសម្រាប់កងកម្លាំងនគរបាលជាតិ ក្នុងពេលបច្ចុប្បន្ន និង ទៅ ថ្ងៃអនាគត។
លោក ហ្គា រី វិញ នាយនគរបាលជាន់ខ្ពស់ប្រចាំស្ថានទូតអូស្រ្តាលីបានមានប្រសាសន៍ថា ការជួយឧត្ថម្ភវគ្គបណ្តុះបណ្តាលជំនាញបច្ចេក ទេស ជាបន្តបន្ទាប់ដល់ភាគីជាដៃគូកម្ពុជា គឺដើម្បីបង្កើន សមត្ថភាព ដល់មន្រ្តីនគរបាលក្នុងការការពារ និងស៊ើបអង្កេតកន្លែងកើតហេតុ។ យើងសង្ឃឹមថា មន្រ្តី នគរបាលកម្ពុជានឹងមានសមត្ថភាពេញលេញក្នុងកិច្ចប្រតិបត្តិការលើប្រព័ន្ធយុត្តិធម៌។ នគរបាលសហព័ន្ធអូស្រា្តលី ក៏ បានប្រគល់សម្ភារបច្ចេកទេសជាច្រើនមុខទៀតឲ្យដល់ស្នងការដ្ឋាន នគរបាលខេត្ពព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវនិង ត្រួតពិនិត្យវត្ថុតាងនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានមតិសំណេះសំណាលដោយលើកឡើងអំពីផល ប្រយោជន៍ នៃការធ្វើកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ដែលអាចឲ្យយើងមានការចំណេញបាននូវផលប្រ យោជន៍ធំៗបី គឺ ទី១, បានចូលរួមធ្វើការបោសសម្អាតពួកឧក្រិដ្ឋជនឆ្លងដែននានា ដែលបន្លំលាក់ខ្លួននៅក្នុង និងក្រៅប្រទេស ទី២ យើងយកបានចំណេះដឹង និងបទពិសោធន៍ល្អៗ ពីប្រទេសជិតខាង និងទី ៣ យើងទទួល បានការឧបត្ថម្ភ និងសម្ភារបច្ចេកទេសផ្សេងៗជាច្រើន ដើម្បីបម្រើឲ្យវិស័យនគរបាលជាតិយើង។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ ឯក ក៏បានណែនាំដល់កម្លាំងជាសិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ ស្តាប់ការពន្យល់ ណែនាំ របស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះ ដឹងពិតប្រាកដ យកទៅអនុវត្តឲ្យបាន ត្រឹមត្រូវ តាមនីតិវិធីធ្វើយ៉ាងណានាំសំណុំរឿងបញ្ជូនទៅតុលាការ ដោយមានភស្តុតាង គ្រប់គ្រាន់ ចៀសវាងនូវចំណុច មោឃភាពនៃសំណុំរឿង៕ ដោយលោក ស្វាយ កេតថាណា
| Tweet |
|
|
|
|
|
|
|
|||||











