ប្រទេសមីយ៉ាន់ម៉ានឹងបោះឆ្នោតរើសអនុប្រធានាធិបតី ទីមួយថ្មីក្នុងពេល ៧ ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២—-
តាមសារមួយរបស់ប្រធានាធិបតីទៅឲ្យសម័យប្រជុំលើកទី៤ របស់សភាទាំងពីរ ដែលបានចាប់ ផ្តើមនៅ ក្នុងរដ្ឋធានី ណាយ ព្យឺថាវ កាលពីថ្ងៃពុធឲ្យដឹងថាៈ ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា លោក អ៊ូ ថេនសេន បានទទួលយកការលាលែងរបស់អនុប្រធានាធិបតីទីមួយ លោក អ៊ូទីន អូងមីយីនអូ ដោយ សារហេតុ ផលសុខភាព ។
សារនោះបាននិយាយថា អនុប្រធានាធិបតីទីមួយថ្មីនឹងត្រូវធ្វើការជ្រើសរើស ដោយសភាក្នុងរយៈ ពេល៧ថ្ងៃ នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៨ របស់ប្រទេសដែលដាក់បញ្ញត្តិថា បេក្ខជននឹងត្រូវបាន តែងតាំង ដោយក្រុមសមាជិកសភាយោធា ដែលគ្មានការបោះឆ្នោត ហើយបានយល់ព្រមពីអគ្គមេបញ្ជា ការនៃសេវា ការពារប្រទេស ។
លោក អ៊ូទីន អូង មីយីនអូ អាយុ ៦១ឆ្នាំ បានទៅកាន់ប្រទេសសឹង្ហបូរី ដើម្បីធ្វើការព្យាបាលជំងឺ កាលពីខែ មេសានឹងបានលាលែងកាលពីខែឧសភា ក្រោយពីត្រឡប់មកវិញ ។លោកបានដាក់ពាក្យសុំលា លែងរបស់ លោក ទៅប្រធានាធិបតីនៅដើមខែកក្កដានេះ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











