AKP ភ្នំពេញ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២—–
អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូបខាងកសិកម្ម បានថ្លែងគូសបញ្ជាក់កាលពីថ្ងៃអង្គារថាៈប្រទេស ចិន បាន ខាតបង់គ្រាប់ធញ្ញជាតិប្រមាណជា២៥លានតោនជារៀងរាល់ឆ្នាំ ដោយសារតែការស្តុកទុកមិន បានត្រឹមត្រូវ ។
លោក ហ្សាង ទៀនហ្ស៊ូ ដែលជានាយការិយាល័យកែច្នៃផលិតផលកសិកម្ម នៅក្នុងក្រសួង កសិកម្ម បាន ថ្លែងគូសបញ្ជាក់នៅឯវេទិកាកសិកម្មមួយក្នុងទីក្រុងប៉េកាំងថាៈ “ការខាតបង់បែបនេះគឺគួរឲ្យ ស្លុតចិត្តខ្លាំង ណាស់ ” គឺមានការខាតបង់ក្នុងចន្លោះ៨% និង១២% ។
បរិមាណខាតបង់នេះ គឺស្មើនិងផលិតកម្មស្រូវ (Ble) ប្រចាំឆ្នាំរបស់អូស្រ្តាលី ដែលជាអ្នកនាំចេញ ស្រូវដ៏ ធំបំផុតមួយរបស់ពិភពលោក ។
លោក ហ្សាង បានបន្ថែមទៀតថា ម្យ៉ាងទៀតប្រទេសចិនបានខាតបង់ជារៀងរាល់ឆ្នាំ យ៉ាងហោច ណាស់ក៏២០%ដែរ នូវបន្លែដែលគេផលិត ។
គេបានសន្មតថា ការខាតបង់គ្រាប់ធញ្ញជាតិដ៏ធ្ងន់ធ្ងរនេះ ទាក់ទងទៅនិងទីតាំងកែច្នៃមិនគ្រប់គ្រាន់ និងបច្ចេក វិទ្យាហួសសម័យ ដែលកសិករ និងសហករណ៍យកមកប្រើប្រាស់ ក្នុងការកែច្នៃផលិតផលជា ដំបូងនេះ ។
លោក ហ្សាង បានគូសបញ្ជាក់ថាៈ គេនៅមានសក្តានុពលដ៏ធំមួយសម្រាប់ធ្វើការកែលម្អទីតាំង កែច្នៃ របស់ ប្រទេសជាតិ ។ វិស័យនេះនឹងមានការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈកាលប៉ន្មានទស វត្សន៍ខាង មុខ ទៀតនេះ ឬក៏ក្នុងរយៈកាលយូរអង្វែងទៅមុខទៀត ។
រដ្ឋាភិបាលចិនបានផ្តល់ប្រាក់ ៥០០លានយ័ន (៧៩,១៤លានដុល្លារ) ដល់មូលនិធិពិសេស សំដៅ ឧបត្ថម្ភ ធនដល់បណ្តាគម្រោងកែច្នៃផលិតផលកសិកម្ម ។
ការផលិតគា្រប់ធញ្ញជាតិរបស់ប្រទេសចិន បានកើនឡើងដល់ឯតទគ្គកម្ម៥៧១,២១លានតោន នៅ ឆ្នាំ
២០១១ ដែលជាឆ្នាំកំណើនផលិតកម្មជាប់ៗគ្នា ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











