អនុប្រធានាធិបតីចិនសន្យាជម្រុញចំណងទាក់ទងជាមួយថៃ
AKPភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២—–
កាលពីថ្ងៃពុធ អនុប្រធានាធិបតីចិន លោក ស៊ីស៊ីន ពីង បានអំពាវនាវដល់ប្រទេសចិន និងថៃឲ្យ ពង្រឹងភាព ដៃ គូជាយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធ្វើការរួមចំណែកកាន់តែធំឡើងដល់សន្តិភាព ស្ថិរភាព និង វិបុលភាព ថ្នាក់តំបន់ ។
ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ូរ៉ាពង់ តូវីចាក់ចៃគុល លោកស៊ី បានសរសើរ ដល់ការគោរពគ្នា ការជឿទុកចិត្តគ្នាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមទៅវិញទៅមក ដែលបាន ធ្វើឲ្យ រដ្ឋទាំងពីរនេះ ទៅជាគំរូនៃការរួមរស់នៅជាមួយគ្នាជាមិត្ត ។
លោក បាននិយាយថា វានឹងអនុលោមទៅតាម ផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ ព្រមទាំង ធ្វើជាគំរូសម្រាប់បណ្តាប្រទេសដទៃទៀត ដែលនៅជិតខាងប្រទេសចិន ។
លោក បានអំពាវនាវដល់ភាគីទាំងពីរ ឲ្យថែរក្សានូវការទាក់ទងគ្នាកម្រឹតខ្ពស់ ធ្វើឲ្យស៊ីជម្រៅកិច្ច សហប្រតិ បត្តិការយ៉ាងសំខាន់ ពង្រីកការផ្លាស់ប្តូរខាងមនុស្សធម៌ នឹងពង្រឹងការសម្របសម្រួលគ្នាលើ បញ្ហាអន្តរជាតិ និងតំបន់ ។
លោក ស៊ូរ៉ាពង់ បាននិយាយថា ប្រទេសរបស់លោកពេញចិត្តបំផុត នូវមិត្តភាពរបស់ខ្លួនជា មួយប្រជាជនចិន ហើយនឹងធ្វើការជាមួយប្រទេសចិន ក្នុងការអនុវត្តនូវផែនការសកម្មភាពជាយុទ្ធ សាស្រ្ត មួយ ដើម្បីជម្រុញ ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ចិន និងអាស៊ាន ។
លោក ស៊ូរ៉ាពង់ កំពុងស្ថិតនៅក្នុងប្រទេសចិន ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការមួយ ចាប់ពីថ្ងៃទី១ ដល់ ទី៥ ខែ កក្កដា នេះ ៕
( ប្រភពស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











