ឯកឧត្តម គាត ឈន់ ទទួលជួបឯកអគ្គរដ្ឋទូតថ្មី នៃរដ្ឋកូវ៉ែត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ –

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានអនុញ្ញាតឲ្យ ឯកឧត្តម Dherar Naser Al Tuwaijri ឯកអគ្គរដ្ឋទូតថ្មីនៃរដ្ឋកូវ៉ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ នៅភ្នំពេញ ។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ សំដែងការស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋ ទូតថ្មី និងបានថ្លែងអំណរគុណចំពោះប្រទេសកូវ៉ែត ដែលបានគាំទ្រនូវគម្រោងនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំទៅកូវ៉ែត ។

រូបថតៈ ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.