បាឋកថាស្ដីពីដំណើរឆ្ពោះទៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានៈកាលានុវត្ដភាព និងការប្រឈម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ –
លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងបាឋកថាស្ដីពីដំណើរ
ឆ្ពោះទៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានៈ កាលានុវត្ដភាព និងការប្រឈម ដែលសហការរៀបចំធ្វើ ឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិស្វកម្មនិងបច្ចេកវិទ្យាអាស៊ាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ នៅភ្នំពេញ។
នាឱកាសនោះ លោកជំទាវ ខ្លូត ធីតា បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចនូវកម្មវិធី
កាលានុវត្ដភាព និងការប្រឈមមួយចំនួនអំពីដំណើរឆ្ពោះទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នាឆ្នាំ២០១៥ ក្នុងការនំានាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវិវឌ្ឍន៏ភាពដ៏ឆាប់រហ័ស ស្ថេរភាព សន្ដិភាព និងប្រជាធិបតេយ្យ ។
រូថត សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||













