ទាហានណាតូ២នាក់ បានស្លាប់នៅក្នុងការផ្ទុះនៅអាហ្វហ្គានីស្ថានភាគខាងកើត
AKPភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២—-
សម្ព័ន្ធមិត្តយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ទាហានណាតូ២នាក់ បានស្លាប់នៅក្នុងការផ្ទុះមួយ នៅអាហ្វហ្គានីស្ថាន ភាគខាងកើតកាលពីថ្ងៃពុធ ។
ISAF ដែលដឹកនាំដោយណាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា សមាជិកសេវាកង កម្លាំងជំ នួយសន្តិសុខអន្តរជាតិ២នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះគ្រាន់បែកច្នៃមួយ ដែលគេវាយប្រហារក្នុង ប្រទេស អាហ្វហ្គានីស្ថានកាលពីម្សិលម៉ិញ ។
សេចក្តីថ្លែងការណ៍សង្ខេបនេះ មិនបានបង្ហាញពីសញ្ជាតិនៃជនរងគ្រោះក្រោមនយោបាយរបស់ ISAF នៅឡើយទេ ៕
( ប្រភពXINHUA , បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈ ដាវី
| Tweet |
|
|
|
|
|
|
|
|||||











