រុស្ស៊ីនឹងដឹកឧទ្ធម្ភាគចក្រដែលជួសជុលរួច៣គ្រឿងទៅឲ្យស៊ីរី

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១២—–

សេវាសហប្រតិបត្តិការបច្ចេកវិទ្យាយោធាសហព័ន្ធបាននិយាយពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងប្រគល់ ឧទ្ថម្ភាគ ចក្រវាយប្រហារដែលជួសជុលហើយ ៣គ្រឿង ទៅឲ្យប្រទេស៊ីរី តាមការគ្រោងទុក ។

នាយកសេវា លោក អាឡិកហ្សង់ឌ័រ ហ្វូមីន បាននិយាយថា រុស្ស៊ី បានជួសជុលឧទ្ធម្ភាគចក្រ Mi-25 ចំនួន ៣គ្រឿង ស្របទៅតាមកុងត្រាមួយដែលក្រុងម៉ូស្គូ និងក្រុងដាម៉ាស់បានចុះ ហត្ថលេខាក្នុងឆ្នាំ ២០០៨ ។

លោក ហ្វូមីន បានប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅការតាំងពិពណ៌បច្ចេកវិទ្យាវិស្វកម្ម – ២០១២ ក្នុង តំបន់ក្រុងម៉ូស្គូថា ស៊ីរីគឺជាមិត្តរបស់យើង ហើយយើងនឹងបំពេញនូវកាតព្វកិច្ចរបស់យើងទាំង អស់ដល់ មិត្តរបស់យើង ។ តាមកុងត្រាឆ្នាំ ២០០៨ យើងត្រូវជួសជុលឧទ្ធម្ភាគចក្រ Mi-25ចំនួន ៣គ្រឿង ហើយបាន ត្រៀមដឹកឧទ្ធម្ភាគចក្រទាំងនោះទៅតាមការកំណត់។ តែយ៉ាងណាក៏ដោយ មន្ត្រីនោះមិនបាន ផ្តល់ឲ្យនូវ ពេលវេលាពិតប្រាកដនៃការប្រគល់ឲ្យនោះ ទេ ។

កាលពីសប្តាហ៍កន្លងទៅក្រសួងការបរទេសបានបញ្ជាក់ថា ក្រុងម៉ូស្គូនឹងបំពេញតាមកុងត្រាឆ្នាំ ២០០៨ របស់ខ្លួនជាមួយស៊ីរី ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ។

ក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានថែរក្សានូវចំណងទាក់ទងបច្ចេកវិទ្យាយោធាជាមួយក្រុងដាម៉ាស់ ប៉ុន្តែ បានបដិសេធការផ្តល់ទៅឲ្យស៊ីរីនូវគ្រឿងសព្វាវុធ ដែលគេអាចប្រើប្រឆាំងនឹងពួកបាតុករ ដែលធ្វើ បាតុ កម្មដោយសន្តិភាព ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.