ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ –

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា H.E. William E. Todd នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នៅ ភ្នំពេញ ។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតថា នៅមុនថ្ងៃបោះ ឆ្នោត ២ថ្ងៃ វិទ្យុVOA និងវិទ្យុអាស៊ីសេរី នៅតែផ្សាយបានតាមកម្មវិធីរបស់ខ្លួន តាមរលកធាតុអាកាស AM ប៉ុន្តែយើងបាន ហាមមិនឲ្យផ្សាយបន្តរបស់ វិទ្យុFM នៅភ្នំពេញតែប៉ុណ្ណោះ ព្រោះថាមិនចង់ឲ្យមាន ការតទៅតមក និងចង់ឲ្យ ប្រជាជននៅស្ងាត់ស្ងៀម សម្រេចចិត្តដោយខ្លួនឯង ។

រូបថតៈ ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.