ខេត្តបន្ទាយមានជ័យប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦១ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា

AKPភ្នំពេញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២—

សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យប្រមាណ ២.១៦០នាក់ បានជួបជុំគ្នានៅទីស្នាក់ការគណបក្សខេត្តប្រា រព្ធមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦១ ថ្ងៃបង្កើត គណបក្សរបស់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃ លី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស។

នៅក្នុងមីទ្ទិញនេះ ឯកឧត្តមអ៊ុង អឿនសមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សខេត្តបានឡើងអានសុន្ទរកថា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទិញរំលឹកខួបទី៦១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦ .១៩៥១ ‍‍ .២៨.៦ .២០១២) ដែលមានខ្លឹមសំខាន់ៗ បង្ហាញថា៦១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមាន ឈ្មោះថា  បក្សប្រជាជនបដិវត្តខ្មែរ ហើយដែលរហូតដល់បច្ចុប្បន្ននេះបាន ប្រកាន់ខ្ជាប់ឥត ប្រែប្រួលនូវសារជាតិរបស់ខ្លួនជាគណបក្ស របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។

ការប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជនយុទ្ធនារី និងប្រជាជនដែលបានតស៊ូពុះពារធ្វើ ពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីឯករាជ សន្តិភាពសេរីភាព អធិបតេយ្យភាពបូរណភាពដែនដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ដែលកំ ពុងបោះជំហាន ទៅមុខលើមាគ៌ាការអភិវឌ្ឍ និងស្របពេលដែលប្រជាជនកម្ពុជា កំពុងអបអរសាទរចំពោះជោគជ័យ នៃដំណើរការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៣ កាលពីថ្ងៃទី៣ ខែមិថុនា នេះ។

សុន្ទរកថានេះ បានបញ្ជាក់ទៀតថា ឆ្លើយតបទៅការជឿទុកចិត្តរបស់ប្រជាជន គណបក្សប្រជាជនកម្ពុជាសូមសន្យាថា និងបន្តប្រឹងប្រែង ពេញទំហឹងក្នុងការអនុវត្តគោលនយោបាយ ឃុំ សង្កាត់ដែលបានប្រកាសជូនជនរួមជាតិរួចមកហើយនោះ ឲ្យបានសម្រេចជោគជ័យ បង្កើតឡើងនូវ សមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ។

មានប្រសាសន៍នៅក្នុងមិទ្ទិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃ លី បានគូសបញ្ជាក់ ថានៅថ្ងៃរំឭកខួបកំណើត៦១ឆ្នាំរបស់គណ បក្សប្រជាជនកម្ពុជានេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាន និងកំពុងតែអនុវត្តនយោបាយ ចាស់លើ សកម្មភាពថ្មី នៃការកែទម្រង់វិស័យជលផល  វិស័យដីធ្លីមានន័យថា ធ្វើដីពីដីសម្បទាន ធ្វើដីពីព្រៃសម្បទាន ធ្វើដីនៃដីកាដកហូត ជូនដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលបច្ចុប្បន្ននេះបាន និងកំពុងតែអនុវត្តន៍ និងប្តេជ្ញាយ៉ាង រឹងមាំក្នុងភាពស្វាហាប់ជំរុញ នៃការកែទម្រង់រដ្ឋ ស៊ីជម្រៅយ៉ាងទូលំទូលាយ។ ឈរលើជំហរនេះ បានជារាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រចតុកោណ និងសម្រេចឲ្យបានជោគជ័យនូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។

គណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិ បន្តបន្ទាប់ទៀត។ ដោយលោក ឈុន សារ៉ាត

    Download PDF

Comments are closed.