អ៊ីរ៉ង់ ស្នើដល់ស៊ីរី និង ទួរគីឲ្យដោះស្រាយទំនាស់តាមរយៈការចរចាគ្នា

AKPភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២
ទីភ្នា

ក់ងារព័ត៌មាន IRNA ផ្លូវការរាយការណ៍ថា រដ្ឋមន្រ្តីការពារប្រទេសអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី អា ម៉ាដ វ៉ាហ៊ីឌី កាល ពីថ្ងៃពុធនេះបានស្នើដល់ប្រទេសទួរគី និង ស៊ីរី ឲ្យដោះស្រាយទំនាស់របស់ពួកគេតាម រយៈការសន្ទនាគ្នា ។

គេបានដកស្រង់សំដីលោក វ៉ាហ៊ីដ ដែលនិយាយថា ភាពតានតឹងដែលមានស្រាប់នៅតាមព្រំដែន ស៊ីរី-ទួរគី នឹងមានគ្រោះថ្នាក់ដល់សន្តិភាព និង សន្តិសុខតំបន់ ហើយភាគីទាំងពីរគួរតែដោះស្រាយទំនាស់ របស់ពួក គេតាមរយៈការចរចាទៅវិញទៅមក ។

លោកបាននិយាយថា ភាគីទាំងពីរ គួរតែខិតខំធ្វើឲ្យមានភាពធូរស្រាលភាពតានតឹងនៅតាម បន្ទាត់ព្រំដែន ដោយបាននិយាយបន្ថែមទៀតថា បើមិនដូច្នេះទេ បញ្ហានេះអាចក្លាយទៅជាបញ្ហាកាន់តែ ធំឡើងមួយ ដែល អាចហ៊ុំព័ទ្ធដល់ប្រទេសទាំងអស់ក្នុងតំបន់ ។

ការិយាល័យនាយករដ្ឋមន្រ្តីប្រទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ សៅរ៍ថា យន្តហោះប្រតិកម្មកងទ័ពអាកាសទួរគី មួយគ្រឿងបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ានេ កាលពី ថ្ងៃសុក្រ បន្ទាប់ពីត្រូវបាញ់ទម្លាក់ដោយប្រទេសស៊ីរី ។

ពួកមន្រ្តីស៊ីរី បាននិយាយថា យន្តហោះនោះបានរំលោភលើដែនអាកាសរបស់ប្រទេសខ្លួន ដោយ ឡែកទួរ គីទទូចថា យន្តហោះនោះត្រូវគេវាយប្រហារនៅលើដែនទឹកអន្តរជាតិ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.