CPNP គាំទ្រ គ.ជ.ប ស្តីពីលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២—–
សេចក្តីថ្លែងការណ៍រួមបណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព (CPNP) ស្តីពីលទ្ធផលបោះ ឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី០៣ ថៃ្ងទី៣ ខែមិថុនា ឆ្នាំ២០១២ បានឲ្យដឹងថា បណ្តាញប្រជា ជន កម្ពុជាដើម្បីសន្តិភាព(CPNP)បានតាមដាន និងសង្កេតឃើញថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ កាលពីថៃ្ងទី ៣ ខែ មិថុនា ឆ្នាំ២០១២ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀប ចំបោះឆ្នោត (គ.ជ.ប) នាពេលកន្លងមកនេះពិតជាបានប្រព្រឹត្តទៅ យ៉ាងរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លា ភាព និងដោយគ្មានអំពើហិង្សា។
ប្រជាពលរដ្ឋទាំងពីរភេទបានបំពេញកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ អញ្ជើញ ទៅចូលរួម បោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខរីករាយ ពុំមានការបង្ខិតបង្ខំបំភិតបំភ័យ ការជ្រៀតជ្រែក និងការគំរាមកំហែងពីមជ្ឈដ្ឋានណាមួយ ឬ ពីគណបក្សនយោបាយណាមួយ ឡើយ។ ជាមួយនេះដែរ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអ្នកអង្កេតការណ៏ជាតិ និងអន្តរជាតិរាប់ពាន់នាក់ ដែលសុទ្ធតែតំណាងឲ្យអង្គភាពរបស់ខ្លួន និងតំណាងឲ្យប្រទេសនានានៅលើពិភពលោក និងជាពិសេសភ្នាក់ងារតំណាងឲ្យគណ បក្សនយោបាយ ដែលអ្នកទាំងនោះបានចូលរួម យ៉ាងសកម្មដើម្បីឃ្លាំមើល គ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត បានខិតខំលើកកម្ពស់ការគោរពច្បាប់ បទបញ្ជា និង នីតិវិធីយ៉ាងម៉ឺងមាត់ និងត្រឹមត្រូវ ដើម្បីធានាដល់សិទិ្ធស្មើភាពដល់គ្រប់គណបក្សនយោបាយ ទាំងអស់ ដែលបានចូល រួមប្រកួតប្រែងក្នុងការបោះឆ្នោតខាងលើនេះប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។
យោងតាមលទ្ធផលផ្លូវការប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថៃ្ងទី២៤ ខែមិថុនាឆ្នាំ២០១២ បានឲ្យដឹងថា ១-គណបក្សប្រជាជនកម្ពុជា បានទទួល១.៥៩២ ឃុំ សង្កាត់ ២-គណបក្សសម រង្ស៊ី២២ ឃុំសង្កាត់ និង ៣-គណបក្សសិទ្ធិមនុស្ស ១៨ ឃុំ សង្កាត់ និង គណបក្សហ៊្វុនស៊ិនប៉ិច ០១ ឃុំសង្កាត់។
យើងសូមវាយតំលៃយ៉ាងខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត គណៈបក្សនយោបាយ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ដែលបានធ្វើឲ្យដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី០៣នេះ បានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ ដែលអាចទទួលយកបាននូវលទ្ធ ផលនៃការបោះឆ្នោតនេះជាផ្លូវការ។
ហេតុនេះបណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) ដែលមានអង្គការសមាគម សង្គម ស៊ីវិល និងសហជីពចំនួន១៤៨ សូមបង្ហាញនូវជំហរដូចតទៅ
១-សូមគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ដែល បានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាស្របតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរី យុត្តិធម៌ និងតម្លាភាព។
២-សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ គោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបាន អញ្ជើញទៅចូលរួមបោះឆ្នោតជិត៦លាននាក់ ហើយត្រូវទទួលយកនូវលទ្ឋផលនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ ជោគវាសនាប្រទេសជាតិ ។
៣-សូមថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះ អង្គការ សមាគម គណបក្សនយោបាយណា ដែលមានបំណងទុច្ចរិតប្រឆាំងទៅនឹងលទ្ឋផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងលើនេះ ដើម្បីបង្ករចលា ចល អសន្តិសុខសង្គម ដែលប៉ះពាល់ ដល់ស្ថេរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ៕
ដោយលោក អ៊ុក សាផាន
| Tweet |
|
|
|
|
|
|
|
|||||











