ចិននឹងជួយពង្រឹងសមត្ថភាពមន្រ្តីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២—–

ចិននឹងជួយដល់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការងារ ផ្សព្វផ្សាយ និងប្រតិកម្ម មិនថាតាមរយៈប្រព័ន្ធផ្សព្វផ្សាយធម្មតា ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងតែរីកដុះ ដាលនោះទេ ហើយក៏ដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេចក្តីរាយការណ៍ព័ត៌មាន និងបទវិភាគ នានានៃ ប្រ ទេសអភិវឌ្ឍន៍ និងសេចក្តីរាយការណ៍ព័ត៌មាន និងបទវិភាគនានា នៃ ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រ ទេសកម្ពុជា និងចិន។

ភាគីចិនបានបញ្ជាក់ដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គណៈប្រតិភូ នៃ អង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស (PRU) នៃទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស ដែលត្រូវបានទទួល ស្វាគមន៍ យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Hong Liang អគ្គនាយករង ក្រសួងការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីបញ្ហាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៅ ក្នុងបរិបទ នៃភាពជាដៃ គូយុទ្ធសាស្ត្រទ្វេភាគីគ្រប់ជ្រុងជ្រោយរវាង រដ្ឋាភិបាលកម្ពុជា និងចិន។

ឯកឧត្តម ស្វាយ ស៊ីថា បានសម្តែងនូវការអបអរសាទរចំពោះមិត្តភាពដ៏យូរអង្វែង និង កាន់តែរឹងមាំ ដោយ ផ្អែកលើផលប្រយោជន៍ និងការគោរពទៅវិញទៅមករវាងចិន និងកម្ពុជា ហើយឯកឧត្តមក៏បាន សង្កត់ធ្ងន់អំ ពីតម្រូវការជាបន្ទាន់ឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាងមុននៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជាមធ្យោបាយដ៏ត្រឹមត្រូវ និង ទូលំទូលាយក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការផ្សព្វផ្សាយរបស់បរទេស នៃការផ្តល់ព័ត៌មាន ខុស និងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីគោល នយោ បាយរបស់រដ្ឋាភិបាល ក៏ដូចជាការចោទ ប្រកាន់នានារបស់បរទេសដែលត្រូវបានធ្វើឡើងមកលើកម្ពុជា និងចិន ហើយនិងដើម្បីប្រាប់ទៅ ពិភពលោកអំពីការពិត គុណតម្លៃ និងអាទិភាពជាក់ស្តែងនៃព្រះរាជា ណា ចក្រកម្ពុជា និងសាធារណ រដ្ឋប្រជាមានិតចិន។

ឯកឧត្តម Hong Liang បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងជំនួបជាមួយឯកឧត្តម ស្វាយ ស៊ីថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១២ ថា ប្រជាជនកម្ពុជា គឺជាមិត្តដ៏ល្អ និង ជាអ្នកជិតខាងដ៏ល្អ ចំពោះប្រជាជនចិន ហើយ ដោយ សារប្រជាជនចិនគាំទ្រយ៉ាងខ្លាំងក្លា ដល់ប្រជាជនកម្ពុជានោះ រដ្ឋាភិបាលចិននឹងនៅតែមាន សិទ្ធិ ស្របច្បាប់ ដើម្បីជួយដល់រដ្ឋាភិបាល កម្ពុជា ដែល ដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល ត្រូវបានជ្រើសរើសដោយ ប្រជាជនកម្ពុជា តាមរយៈ ដំណើរការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ។

នៅថ្ងៃនោះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំ ណាក់ឯកឧត្តម Wang Chen រដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋទទួលបន្ទុកស្ថាប័នព័ត៌មាន (SCIO) ដែលសវនាការ នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយអត្ថន័យ និងជាមិត្តភាព ក្នុង ក្របខ័ណ្ឌនៃការពង្រឹងកិច្ច សហ ប្រតិបត្តិការរវាង PRU និង SCIO ក្នុងវិស័យព័ត៌មាន និង ប្រព័ន្ធផ្សព្វ ផ្សាយ។

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងរដ្ឋមន្រ្តី នៃSCIO បានផ្លាស់ប្តូរទស្សន យោបល់ ស្តីអំពីបញ្ហា ប្រឈមដែលកម្ពុជា និងចិនកំពុងជួបប្រទះក្នុងការបង្ហាញនូវ ការពិតនៃ ប្រទេសរៀងៗខ្លួន គុណតម្លៃជាទី ស្រលាញ់ដ៏ជ្រៀលជ្រៅរបស់ប្រជាជនទាំងពីរ និងអាទិភាពនៃ រដ្ឋាភិបាលទាំងពីរ ចំពោះពិភពលោក ដែលត្រូវបានគ្របដណ្តប់ដោយសារព័ត៌មាន និងការផ្សាយបរទេស។

ឆ្លើយតបទៅនឹងប្រសាសន៍របស់ឯកឧត្តម ស្វាយ ស៊ីថា ដែលស្នើឱ្យមានការអនុញ្ញាត ឱ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ប្រើប្រាស់បាននូវមធ្យោបាយដ៏ទំនើប និងសំបូរបែបរបស់ SCIO ក្នុងការផ្សព្វផ្សាយរបាយការណ៍ព័ត៌មានសំខាន់ៗរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលរួមមានបទអាត្ថាធិប្បាយ វិចារណកថា និងអត្ថបទវិភាគនោះ ឯកឧត្តម Wang Chen  មានជំនឿយ៉ាងមុតមាំថា SCIO នឹងជួយគាំ ទ្រយ៉ាងពេញទំហឹងដល់អង្គភាពព័ត៌មាន និងប្រតិកម្ម រហ័សលើបញ្ហាទាំងនេះ។

នាថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ ២០១២ គណៈប្រតិភូ PRU បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅ ក្រុមបោះពុម្ព អន្តរជាតិចិន និងសមាគមអ្នកបកប្រែនៃប្រទេសចិន (CIPG) ដឹកនាំ ដោយលោក Guo Xiaoyong ដែល ជាអនុប្រធានប្រតិបត្តិ។ បន្ទាប់ពីទស្សនាការិយាល័យ ក្រុមបោះពុម្ពអន្តរជាតិចិន (CIPG) នេះ ដែលមានអ្នកនិពន្ធភាសាបរទេសជាច្រើនរយនាក់ ធ្វើការជាមួយនឹងទីតាំង មានបំពាក់បច្ចេកវិទ្យាឈានមុខ ចុងក្រោយដ៏ មានអត្ថប្រយោជន៍ បម្រើប្រព័ន្ធអ៊ីនធើណិតចិន ហើយ និង បន្ទប់សម្រាប់ថតសំឡេង និងផ្តិតយករូបភាព ដើម្បី រៀបចំការបោះពុម្ពផ្សាយ និងការបង្ហោះតាមអ៊ីនធើណិតនោះ អនុប្រធានប្រតិបត្តិ និងបុគ្គលិក CIPG ព្រមទាំង គណៈប្រតិភូអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស បានបើកកិច្ចប្រជុំ មួយដើម្បីផ្លាស់ប្តូរ ទស្សន យោបល់ លើបញ្ហាសារព័ត៌មាន និងការ បោះពុម្ពផ្សាយ ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយបណ្តាញ សង្គមបែបថ្មី។

ដោយោងតាម សំណើរបស់ ឯកឧត្តម ស្វាយ ស៊ីថា ស្តីពីជំនួយដែលជាប់ទាក់ទងនឹងការផ្សព្វផ្សាយរបាយការណ៍សំខាន់ៗ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស អនុប្រធានប្រតិបត្តិរបស់ CIPG បានឆ្លើយតបប្រ កបដោយភាពវិជ្ជមាន ដែលនេះមានន័យថា អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស អាចនឹងផ្សព្វផ្សាយរបាយការណ៍ព័ត៌មានតាមរយៈគេហទំព័រChina.org.cn ដែលមានគេហទំព័រចំនួន ៣០ ផ្សេងទៀត នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាស ប្រកបដោយសហប្រតិបត្តិការ និងមិត្តភាព។

នៅទីក្រុងប៉េកាំងនេះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានទៅធ្វើទស្សន កិច្ចតំបន់ វប្បធម៌បុរាណល្បីល្បាញ មានទីលានធានអាមិន (Tiananmen Square) វាំងចាស់ (The forbidden City) និងមហាកំផែង។

នៅថ្ងៃទី២០ ខែមិថុនា គណៈប្រតិភូ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានស្វាគមន៍ យ៉ាងកក់ក្តៅ ដោយ លោកស្រី Wang Yanwen សមាជិករបស់គណៈកម្មាធិការបក្សខេត្ត និងជា ប្រធាននាយកដ្ឋានសាធារណៈនៃបក្សកុំម្មុយនីស្តចិន គណៈកម្មាធិការបក្សខេត្ត Jiangsu និង សហការីរបស់លោកស្រី រួមទាំងអ្នកតំណាងមកពីសារព័ត៌មាន Xinhua និងស្ថានីយ៍ផ្សព្វផ្សាយខេត្ត Jiangsu ។

ឯកឧត្តម ស្វាយ ស៊ីថា និងលោកស្រី Wang Yanwen បានផ្លាស់ប្តូរចំណាប់អារម្មណ៍ដ៏កក់ក្តៅស្តីពីចំណង មិត្តភាពយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា និងចិន។

នៅក្នុងឱកាសនេះ ទន្ទឹមនឹងការកោតសរសើរចំពោះសកម្មភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលសម្រេច បានដោយខេត្ត Jiangsu ឯកឧត្តម ស្វាយ ស៊ីថា ក៏បានបង្ហាញនូវក្ដី សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងប្រទេសចិន ទាំងប្រព័ន្ធ ផ្សព្វផ្សាយធម្មតា និងប្រព័ន្ធបណ្ដាញ សង្គម នឹងជួយ ចែកចាយ ព័ត៌មាន និងដំណឹងផ្សេងៗអំពីកម្ពុជាទៅឱ្យអ្នកអានរាប់លាននាក់ក្នុងប្រទេសចិនដើម្បីបង្កើននូវការ យល់ ដឹង ឱ្យកាន់តែទូលាយ និងពង្រឹងនូវចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជាក្នុងឋានៈជាគោលដៅ ទេស ចរណ៍ និងការវិនិយោគពាណិជ្ជកម្មពីសំណាក់ប្រជាជនចិន។ នៅក្នុង

ខេត្ត Nanjing គណៈប្រតិភូ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស ក៏មានឱកាសធ្វើទស្សនកិច្ចនៅ សហ គ្រាសខ្នាតតូច និងមធ្យមមួយចំនួន ព្រម ទាំងទីតាំងផ្នូរ Sun Yat-sen (Sun Yat-Sen Mausoleum) ហើយ នឹងអតីតរាជវាំងសន្តតិវង្ស ម៉ីង (Ming) ដែលត្រូវបានកែសម្រួលជាមជ្ឈមណ្ឌល ទេសចរណ៍បុរាណចិនផងដែរ។

នៅ Shanghai នៅថ្ងៃទី ២២ ខែមិថុនា ក្រោមការរៀបចំរបស់ការិយាល័យព័ត៌មាន ទីក្រុង shanghai (Information Office of Shanghai Municipality) គណៈប្រតិភូអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស ក៏ បានទៅពិនិត្យគេហទំព័រ EastDay.com ដែលជាគេហទំព័ររដ្ឋដ៏សំខាន់មួយ នាំមុខគេនៅក្នុងការទទួល និងចែកចាយព័ត៌មាន ដោយមានក្រុមប្រតិកម្មរហ័ស (Emergency Reaction Group – ERG) នៅប្រចាំការ ហើយនិងឆ្លើយតបទៅនឹងព្រឹត្តិការណ៍បន្ទាន់ផ្សេងៗ។

ការិយាល័យព័ត៌មានទីក្រុង Shanghai ក៏បានរៀបចំ ឱ្យគណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស បានធ្វើទស្សនកិច្ចនៅការិយាល័យផែនការ អភិវឌ្ឍទី ក្រុង Sanghai (Planning Office of Shanghai Municipality) ហើយ និងអគារ អង់តែន TV ខ្ពស់ត្រដែត លេចធ្លោនៃក្រុង Shanghai (Landmark Shanghai TV Tower). ជារួមដំណើរទស្សនកិច្ច ជា ផ្លូវការរបស់ គណៈប្រតិភូអង្គភាព ព័ត៌មាន និងប្រតិ កម្មរហ័ស ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញ ពីក្រុមប្រឹក្សារដ្ឋ ទទួលបន្ទុកស្ថាប័ន ព័ត៌ មាន (SCIO) បានបញ្ចប់ទៅដោយផ្លែផ្កា និងទទួលបាននូវជោគជ័យអាស្រ័យ ដោយសារការធ្វើ បដិសណ្ឋារ កិច្ចយ៉ាងកក់ក្ដៅ និងការរៀបចំដ៏ល្អរបស់ភាគីម្ចាស់ផ្ទះ។ សំខាន់ជាងនេះទៅទៀត តាមរយៈដំណើរ ទស្សន កិច្ចនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (PRU) នៃទីស្ដីការគណៈរដ្ឋមន្ត្រី មិនត្រឹមតែបានទទួលនូវបទ ពិសោធន៍ថ្មី និងល្អៗនៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកនូវបណ្ដាញរបស់ខ្លួនសំរាប់ការផ្សព្វផ្សាយព័ត៌មានដោយមានការគាំទ្រ សហការពីសំណាក់ភាគីចិនផងដែរ៕ ដោយលោកស្រី សាយ សុន

    Download PDF

Comments are closed.