សហរដ្ឋអាមេរិកគាំទ្រការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២—-

ឯកឧត្តម William (Bill) E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទើបតែងតាំងថ្មី ប្រចាំ ព្រះរាជាណា ចក្រ កម្ពុជា បានមានប្រសាសន៍លើកឡើងស្តីពីការធ្វើឲ្យមានលក្ខណវិជ្ជមាននូវទំនាក់ ទំនងទ្វេភាគីរវាងប្រទេស កម្ពុជា និងសហរដ្ឋអាមេរិក និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយធ្វើការគាំទ្រនូវការអភិវឌ្ឍ របស់ប្រ ទេសកម្ពុជា តាមគន្លងប្រជាធិបតេយ្យ និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ក្រោយជំនួបរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ជាមួយឯកឧត្តម William (Bill) E. Todd នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២ នៅទីស្តីក្រ សួង នោះ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសម្តែងនូវការស្វាគមន៍ចំពោះ បេសកកម្មការទូតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក នៅកម្ពុជា ហើយសង្ឃឹមថា តាម រយៈបេសកកម្មការទូតនេះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងបន្ថែមទៀត។

ម្យ៉ាង ទៀតកម្ពុជា និងសហរដ្ឋអាមេរិកមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា ទ្វេភាគី មេគង្គ ក្រោម និងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា (EAF)។ ពាក់ព័ន្ធនិងឆ្នាំនេះ គឺជាខួបលើកទី ៣៥ នៃ ទំនាក់ទំ នងអាស៊ាន អាមេរិក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សាកសួរទៅសហរដ្ឋ អាមេរិកថា តើមាន គម្រោងរៀបចំពិធីខួបនេះ ឬមួយយ៉ាងណា ហើយប្រសិនបើអាមេរិកមិនរៀបចំទេ កម្ពុជាក្នុងនាមជាប្រ ធានអាស៊ាន នឹងរៀបចំតែម្តង ជាពិសេសក្នុងអំឡុងពេលទស្សនកិច្ចរបស់ឯក ឧត្តមប្រធានាធិបតីសហ រដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។

ចំពោះបញ្ហាបំណុលដែលកម្ពុជាជំពាក់ អាមេរិកក្នុងរបបលោក លន់ ណុលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងឲ្យសហរដ្ឋ អាមេរិកបញ្ជូនគណៈប្រតិភូមកកម្ពុជាបន្តទៀត ដើម្បីពិភាក្សាជាមួយសមភាគី កម្ពុជា រកដំណោះ ស្រាយមួយដែលអាចទទួលយកបានទាំងអស់គ្នា។ ឯកឧត្តម ហោ ណាំហុង បាន សម្តែង នូវក្តី រីករាយដែលលោកជំទាវ ហ៊ីល ឡារីគ្លីនតុន មានគម្រោងរៀបចំឲ្យមានវេទិកាអ្នកជំនួញ និង វេទិកា ស្តីពីនយោបាយស្ត្រីនៅខេត្តសៀមរាប ដែលគ្រោងធ្វើក្នុងខែកក្កដាខាងមុខ ដែលវេទិកានេះ មាន សារសំខាន់សម្រាប់សហរដ្ឋអាមេរិក នាំមកអ្នកជំនួញជាច្រើននាក់ ដើម្បីមកពិនិត្យមើលលទ្ធភាព នៃការ វិនិយោគនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ាន។

ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក បានសម្តែងនូវការរីករាយ ដោយបានមកបំពេញបេសកកម្ម ការទូតនៅ កម្ពុជា ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងច្បាស់លាស់ក្នុងការចង់ធ្វើ មិត្តល្អជាមួយប្រ ទេស កម្ពុជា និងជំរុញឲ្យភាពជាដៃគូរវាងប្រទេសទំាងពីរកាន់តែប្រសើរឡើងថែម ទៀត។

ឯកឧត្តម William (Bill) E. Todd បានសរសើរដល់ការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋ មន្រ្តីក្នុងអំឡុង ពេល ដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។ ស្ថានទូតសហរដ្ឋអាមេរិក នៅតែ មានការតាំងចិត្ត ក្នុង ការជួយធានាឲ្យមានជោគជ័យ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាននាពេលខាងមុខ ហើយលោកជំទាវ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត William (Bill) E. Todd ត្រូវបានបញ្ជាក់ជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ ដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២។

មុនការបញ្ជាក់នេះ លោកបានធ្វើជាប្រធានសម្រប សម្រួលកិច្ចការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងក្រុងកាប៊ុល ដែលក្នុងនោះ លោកទទួលខុសត្រូវផ្នែកជំនួយមិនមែនយោធាទាំងអស់ នៅប្រទេសអាហ្គានីស្ថាន ដែលរួមមានការអនុវត្តថវិកា និងកម្មវិធីជំនួយបរទេសធំជាងគេបំផុត ក្នុងប្រវត្តិ សាស្រ្តសហរដ្ឋអាមេរិក។

ក្នុងមុខតំណែងនេះ លោកថែមទាំងបានដឹកនាំប្រតិបត្តិការផ្នែកស៊ីវិល នៅតាមមូលដ្ឋាន ជាមួយបុគ្គលិកជនជាតិអាមេរិកចំនួនជាង ៦០ នាក់ ដោយរួមមានជនស៊ីវិលចំនួន ៣៥០ នាក់ ដែលចុះជាប់ជាមួយផ្នែកយោធា នៅតាមខេត្តភាគច្រើននៃខេត្តទាំង ៣៤ នៅប្រទេសអាហ្គានីស្ថាន ហើយនិងក្រុមកសាងខេត្តឡើងវិញចំនួន ៥ ប្រចាំតំបន់។

ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ឯកឧត្តមឯកអគ្គរដ្ឋទូត Todd គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសព្រុយណេ។ នៅពេលនោះ លោកផ្តោតការងារទៅលើស្ថិរភាពតំបន់ ការប្រឆាំងភេរវកមុ្ម ប្រជាធិប តេយ្យភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ មុនកាន់តំណែងជាឯកគ្គរដ្ឋទូតប្រចាំប្រទេសព្រុយ ណេ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Todd គឺជាអគ្គអធិការស្តីទីក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៨ និងអគ្គអធិការង ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨។ ក្នុងមុខតំណែងទាំងពីរនេះ លោកបានដឹកនាំសកម្មភាពទាំងអស់របស់ការិយាល័យអគ្គអធិការ ទាំងនៅក្នុងប្រទេស ទាំងនៅបរទេស ដោយរួមមានបេសកកម្មការទូតចំនួន ២៦០ នៅក្នុងប្រទេសចំនួន ១៦៣។ ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ ឯកឧត្តមឯកអគ្គរដ្ឋទូត Todd បានបម្រើការក្នុងការិយាល័យទទួលបន្ទុកកិច្ចការអនុវត្តច្បាប់ និងគ្រឿងញៀនអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនេះ លោកបានកាន់តំណែងជាន់ខ្ពស់មួយចំនួនក្នុងការិយា ល័យនេះ ដោយរួមមានតំណែងជាឧបការីរងរដ្ឋមន្រ្តីជាន់ខ្ពស់ ឧបការីរងរដ្ឋមន្រ្តីទទួលបន្ទុកកម្មវិធីនិតិរដ្ឋ និងនគរបាលស៊ីវិលអន្តរជាតិ និងទទួលបន្ទុកការិយាល័យកិច្ចការអាស៊ី អាហ្វ្រិក អឺរ៉ុប និងមជ្ឈឹមបូព៌ា ព្រមទាំងជានាយកប្រតិបត្តិ និងជាអ្នកត្រួតពិនិត្យ។

ក្នុងនាមជាឧបការីរងរដ្ឋមន្រ្តីជាន់ខ្ពស់ លោកបានធ្វើជាប្រធានមន្រ្តីប្រតិបត្តិការសំរាប់កម្មវិធីសកល ដោយរួមមានសកម្មភាពទាំងអស់ក្រោយមានការវិវាទ។ ភាពជាអ្នកដឹកនាំរបស់លោកបានធ្វើឲ្យលោកស្ថិតនៅមុខគេក្នុងកម្មវិធីអន្តរជាតិនានាផ្នែកនិតិរដ្ឋ ការបណ្តុះបណ្តាលនគរបាល និងការងារប្រឆាំងគ្រឿងញៀន នៅតាមតំបន់ខ្លះក្នុងចំណោមតំបន់ដែលងាយរងការឆាបឆេះបំផុតក្នុងសកលលោក ដែលរួមមានប្រទេសអ៊ីរ៉ាក់ អាហ្គានីស្ថាន និងប្រទេសកូឡុំប៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូត Todd បានគ្រប់គ្រងនិយោជិក និងបុគ្គលិកម៉ៅការចំនួនជាង ៤.០០០ នាក់ នៅតាមតំបន់ប្រតិបត្តិការចំនួនជាង ៧៥ តំបន់។

ឯកឧត្តមឯកអគ្គរដ្ឋទូត Todd បានកាន់តំណែងជាន់ខ្ពស់ដទៃមួយចំនួនទៀត ក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ឯកឧត្តមឯកអគ្គរដ្ឋទូត Todd មានអាជីពក្នុងកិច្ចការបរទេសអស់រយៈពេលជាង ១៥ ឆ្នាំហើយ។ លោកមានការទទួលស្គាល់ និងបានទទួលរង្វាន់ថ្នាក់ខ្ពស់ជាច្រើន ក្នុងអាជីពរបស់លោក ដោយសារជំនាញគ្រប់គ្រង និងជំនាញក្នុងកម្មវិធីដ៏ខ្ពស់របស់លោក។ ឯកឧត្តមឯកអគ្គរដ្ឋទូត Todd បានរៀបការជាមួយលោកស្រី Ann Buckingham-Todd ហើយមានបុត្រចំនួន ៤ នាក់។

ឯកឧត្តមបានទទួលសញ្ញាប័ត្របរិញ្ញាពីមហាវិទ្យាល័យ Longwood College ហើយក៏ជាគណនេយ្យកររដ្ឋ ដោយបានទទួលច្បាប់អនុញ្ញាតនៅរដ្ឋ Virginia ៕

ដោយលោក ជឹម ណារី

    Download PDF

Comments are closed.