កូឡំប៊ី និង កូរ៉េខាងត្បូងបញ្ជប់កិច្ចពិភាក្សាពាណិជ្ជកម្មសេរី

AKPភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២—–

ប្រធានាធីបតីកូឡំប៊ី លោក Juan Manuel Santos និងសមភាគីកូរ៉ខាងត្បូងរបស់លោក លី ម្យុងបាក់ បាន មានប្រសាសន៍នៅបូហ្គូតា កាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរ បានបញ្ចប់កិច្ចចរចា កិច្ចព្រមព្រៀងពា- ណិជ្ជកម្ម សេរី ( FTA ) ។

លោក សានតូស ( Samtos ) បានមានប្រសាសន៍ថា នៅពេលយើងបានចាប់ផ្តើមពង្រីកសេដ្ឋកិច្ច រយៈពេល២០ថ្ងៃកន្លងមកនេះ ខ្ញុំបានទៅប្រទេសអាស៊ី ក្នុងនាមជារដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស លើក ដំបូងរបស់ ប្រទេសកូឡាំប៊ី ។ ប្រទេសមួយក្នុងចំណោមប្រទេសទាំងឡាយ ដែលខ្ញុំបានធ្វើដំណើរទស្សន កិច្ចនោះ គឺកូ រ៉េខាងត្បូង ដោយសង្ឃឹមថា នឹងជួយសង្គ្រោះទីផ្សារមួយ ហើយនិងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី ដែលអាច ធ្វើទៅបានមួយ ។

លោកបានមានប្រសាសន៍ថា ឥឡូវនេះក្តីសុបិន្តនេះ បានក្លាយជាការពិត ដោយលោកនិយាយ បន្ថែមទៀតថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខា នៅក្នុងរយៈពេលពីរ បីខែបន្ទាប់ទៀត ។

លោក លី បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានបែងចែករំលែកនូវតម្លៃបែបប្រជាធិបតេយ្យ ហើយនិងជំ នឿមួយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ។

លោក សានតូស បានមានប្រសាសន៍ថា មេដឹកនាំប្រទេសទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ នានាទៅលើ ការវិនិយោគ នៅក្នុងវិស័យផ្សេងៗនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន ថាមពល រ៉ែ និង សារ ធាតុគីមីសំ យោគមកពីប្រេង ឬឧស្ម័នធម្មជាតិ និងបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការយោធា តាមតែ អាចធ្វើបាន ។
រដ្ឋាភិបាលកូឡំប៊ី ធ្វើការប៉ាន់ប្រមាណ FTA ជាមួយនឹងកូរ៉េខាងត្បូងថា នឹងជម្រុញកំណើនសេដ្ឋ កិច្ចនៅឆ្នាំ២០១២ ត្រឹម០,៥ភាគរយបន្ថែមទៀត ៕

( ប្រភពXINHUA , បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈដាវី

    Download PDF

Comments are closed.