ចិន ហ្វីលីពីន ស្ថានការណ៍ក្នុងសមុទ្រចិនខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១២—-
កាលពីថ្ងៃចន្ទ ប្រទេសចិនបានទទូចដល់ប្រទេសហ្វីលីពីន កុំឲ្យធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងចំពោះ ស្ថានការណ៍ បច្ចុប្បន្នក្នុងសមុទ្រចិនខាងត្បូង ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ហុង ឡេ បានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទសារ ព័ត៌មានជា ទៀតទាត់មួយ នៅពេលដែលធ្វើអត្ថាធិប្បាយ ស្តីពីការបង្កើតមត្តេយ្យសាលាហ្វីលីពីនមួយនៅ លើកោះ ហ្សុងយេ ក្នុងសមុទ្រចិនខាងត្បូង ។
លោក ហុង បាននិយាយថា ចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាន នៅលើកោះ ណានសា និង ដែនទឹកដែលនៅជាប់គ្នារបស់កោះនោះ ។ លោកបាននិយាយថា ប្រទេសចិនប្រឆាំង ជំទាស់នូវសកម្មភាព ខុសច្បាប់ណាមួយដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិន ។
លោក ហុង បាននិយាយថា លោកសង្ឃឹមថា បណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធ និងគោរព តាមស្មារតី នៃសេចក្តីប្រកាស ស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូង ។
នៅពេលដែលគេសួរថា តើនាវាចិនបានដកចេញពីកោះហួងយ៉ាន ឬយ៉ាងណានោះ លោក ហុង បាននិយាយ ថា ភាពតានតឹងនៅជុំវិញកោះនេះ កំពុងមានភាពធូរស្រាលហើយ នាវារដ្ឋាភិបាលចិននឹង រក្សានូវយុត្តាធិការ ហើយនឹងតាំងខ្លួនជាអ្នកការពារលើតំបន់នៅជុំវិញកោះហួងយ៉ាននេះ ៕
(ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











