អ.ស.ប ការរំសាយកុមារចេញពីកងកម្លាំងប្រដាប់អាវុធនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១២—–
អ្នកនាំពាក្យ អ.ស.ប ម្នាក់បានប្រាប់ពួកអ្នកយកព័ត៌មាននៅ អ.ស.ប កាលពីថ្ងៃអង្គារថា លោក រ៉ាឌីកា កុមារ៉ា ស្វាមី តំណាងពិសេសរបស់អគ្គលេខាធិការ អ.ស.ប សម្រាប់កុមារក្នុងជម្លោះប្រដាប់អាវុធ និងធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ការរំសាយ កុមារចេញពីកង កម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះនៅថ្ងៃពុធនេះ ។
អ្នកនាំពាក្យ អ.ស.ប លោក ម៉ារទីន នេស៊ែរគី បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មួយថា ផែន ការសកម្មភាពថ្មីនឹងដាក់ចេញនូវសកម្មភាពនានាឲ្យបានពិតប្រាកដ និងទាន់ពេលវេលា ដើម្បីធានាឲ្យមាន ការបំបែកកុមារ ចេញពីកងកម្លាំងប្រដាប់អាវុធ ព្រមទាំងដើម្បីការពារកុំឲ្យមានការ ជ្រើសរើសតទៅទៀត ។
ក្រៅពីការធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងនេះ លោក កុម៉ារ៉ា ស្វាមី បានគ្រោងជួបជាមួយប្រធានា ធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ពួកមន្ត្រីរដ្ឋាភិបាល ក៏ដូចជាបណ្តាទីភ្នាក់ងារ អ.ស.ប ដើម្បីនិយាយ ពីអំពើហិង្សា ដែលកំ ពុងប្រព្រឹត្តនៅក្នុងប្រទេសនៅអាស៊ីមួយនេះ។
របាយការណ៍កាលពីពេលថ្មីៗនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីចំនួនអ្នកស្លាប់ដែលកើនឡើង នៅក្នុង ប្រទេសមី យ៉ាន់ម៉ា ព្រមជាមួយនឹងការបង្កើន ការវាយប្រហារនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅ ។ បច្ចុប្បន្នមាន មនុស្សដែលផ្លាស់ប្តូរទីកន្លែងប្រមាណ .០០០នាក់ ក្នុងប្រទេសនេះ ៕
(ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











