ការនាំចូល – នាំចេញរបស់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១២—-

ប្រទេសវៀតណាមសម្រេចបាន នូវតួលេខនៃជំនួញនាំចូល-នាំចេញជិត ៩,៩៧ពាន់លានដុល្លារ ក្នុងរយៈពេល ពាក់កណ្តាលខែមិថុនានេះ ។

តាមអគ្គនាយកដ្ឋានគយវៀតណាមបានបញ្ជាក់ឲ្យដឹងថាៈ តម្លៃនៃការនាំចូល-នាំចេញមានចំនួន ៩៧ពាន់លាន ដុល្លារ គិតចាប់តាំងពីដើមឆ្នាំមក ពោលគឺ បានកើនឡើង១៤,៣% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

ក្នុងអំឡុងពេលឆមាសទីមួយនេះ ការនាំចេញរបស់ប្រទេសជាតិវៀតណាមមានចំនួន៤៨,២៣ ពាន់លានដុល្លារ (+២៣,៦%) និង ការនាំចូលមានចំនួន៤៨,៧៧ពាន់លានដុល្លារ (+៦,៤%) ។

ក្នុងរយៈពេលពាក់កណ្តាលខែមិថុនានេះ ភាពលើសនៃជញ្ជីងពាណិជ្ជកម្មវៀតណាម មានចំនួន ៧៦,៦លាន ដុល្លារ ។

គិតមកដល់ថ្ងៃទី១៥ មិថុនា ឱនភាពពាណិជ្ជកម្មនៃប្រទេសវៀតណាមមានចំនួន៥៣៦លានដុល្លារ ដែល កាលពីមួយឆ្នាំមុនមានចំនួន៦,៨៨ពាន់លានដុល្លារ ៕

( ប្រភព AVI បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.