សម្តេចនាយករដ្ឋមន្រ្តីប្តេជ្ញាធ្វើឲ្យសម្រេចនូវការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

AKPភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២–

នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជាចំហរកាលពីថ្ងៃទី ២៦ ខែមិថុនា ថា លោកប្តេជ្ញាធ្វើឲ្យ   សម្រេចជោគជ័យក្នុងរឿង នយោបាយ ចាស់សកម្មភាពថ្មី ក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាជលរដ្ឋ បើទោះបីជាត្រូវលក់ភូមិគ្រឹះនៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញក៏ដោយ។ នៅក្នុងពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្ត ចូលរួមបេសកកម្មវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅ នៅ ទីក្រុងកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើទោះជាខ្ញុំត្រូវលក់ផ្ទះនៅវិមានឯករាជ្យក៏ខ្ញុំត្រូវតែ លក់ដែរ ខ្ញុំអត់ប្រើប្រាស់ ថវិកាជាតិដើម្បីចិញ្ចឹមនិស្សិតស្ម័គ្រចិត្តក្នុងបេសកកម្មនេះទេ ខ្ញុំទទួលខុសត្រូវ ហើយខ្ញុំប្តូរផ្តាច់ត្រូវតែ ធ្វើឲ្យស ម្រេចនូវការ ផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យដឹងថា នាយករដ្ឋមន្រ្តីលក់ផ្ទះដើម្បីបញ្ជូននិស្សិតទៅវាស់វែងធ្វើកម្មសិទ្ធិជូនប្រ ជាពលរដ្ឋ។

និស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ១.១០០នាក់ ក្នុងនោះមាននិស្សិតនារីចំនួន ១២៥ នាក់ដែលមានឯកសណ្ឋានជាកង យោធពលខេមរភូមិន្ទ ប៉ុន្តែមានស្លាកសញ្ញារបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមកជួបគ្នានៅក្នុងពិធី សំណេះ សំណាលដ៏មានសារសំខាន់នេះ ដែលក្នុងចំណោមនេះមាន ៧៣០នាក់ បានទទួលការបណ្តុះបណ្តាលរួចហើយ ដែលពួកគេនិងចេញ ដំណើរទៅបំពេញបេសកកម្មនៅថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ។និស្សិតស្ម័គ្រចិត្ត ដែលនៅសេសសល់ និងទទួលបានការបណ្តុះ បណ្តាលអំពីបច្ចេកទេសមុន នឹងត្រូវ បញ្ជូនឲ្យទៅបំពេញបេសកកម្មនេះ។ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងសមាគមនិស្សិត បញ្ញវន្តប្រជាធិបតេយ្យកម្ពុជាក៏បានស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មនេះដែរ។

នៅក្នុងសង្កថាដ៏វែងអន្លាយ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានអនុ ញ្ញាតឲ្យកូន ក្មួយរបស់ខ្លួនបានទៅចូលរួមក្នុង សកម្មភាព ដែលមានសារសំខាន់ជាប្រវត្តិសាស្រ្ត នៃកំណែទម្រង់ដីធ្លីនៅកម្ពុជា។

សម្តេចនាយករដ្ឋ មន្រ្តីមានប្រសាសន៍ថា ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះការគាំទ្រទាំងឡាយ ទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ ទាំងប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមនៅក្នុងសកម្មភាពនេះ ព្រោះកិច្ចការ ដែលយើងធ្វើនេះមិនអាចគ្រាន់ តែនិយាយហើយ បែរជាមិនបានធ្វើសកម្មភាព ដូចរយៈកាលកន្លង ទៅនោះទេ។

សម្តេចតេជោថ្លែងថា សកម្មភាពថ្មីនៅពេលនេះ គឺត្រូវធ្វើៗបើមិនចប់ គឺមិនដកថយទេ។ យើងប្តូរផ្តាច់ធ្វើរឿងនេះឲ្យចប់សព្វគ្រប់ទាំង ៣ មុខសញ្ញា គឺព្រៃសម្បទាន ដីសម្បទាន និងដីកាន់ កាប់ដោយខុសច្បាប់។ អ្វីដែលយើងបាន និងកំពុងធ្វើ គឺការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទូទៅ ដើម្បីស្ថិរភាព នៃការកាន់កាប់ដីធ្លី សុវត្ដិភាពសង្គម ប្រសិទ្ធភាពនៃការប្រើប្រាស់ដី កាត់បន្ថយ ភាពក្រីក្រ និងជំ រុញកំណើនសេដ្ឋកិច្ច ហើយទិដ្ឋភាពសង្គមដែលបានមកពីនយោបាយ និងសកម្មភាពនៅពេលនេះ វាមិនសាមញ្ញ វាមិនធម្មតាសម្រាប់ ការកើនឡើង នូវជីវភាពប្រជាពលរដ្ឋ របស់យើង។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា មុនពេលដែលបញ្ជូនក្មួយៗទៅបំពេញបេសកកម្ម ខ្ញុំ និងភរិយាបានគិតតាំងពីរក្បាលរហូតដល់ចុងជើង ដើម្បីជួយ  ហើយបើទោះបីត្រូវចំណាយដី ១ ឬ ២ លានហិកតាសម្រាប់ប្រជាពល រដ្ឋក៏អត់មានបញ្ហាដែរ។

យោងតាមតួលេខរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គិតត្រឹមថ្ងៃទី ២៤ ខែមិថុនាឲ្យដឹងថា ចំនួនគ្រួសារដែលរដ្ឋត្រូវ ផ្តល់កម្មសិទ្ធិដីធ្លីបានឡើងដល់ជាង ៣០ ម៉ឺនគ្រួសារ ហើយ ដីដែលត្រូវផ្តល់កម្មសិទ្ធិជូនបានឡើងដល់ជាង ១.២ លានហិកតា។ ពាក់ ព័ន្ធជាមួយបញ្ហាអង្គការក្រៅរដ្ឋាភិបាល ដែលចង់ធ្វើសកម្មភាពវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ សម្តេចតេជោមានប្រសាសន៍ថា ការ ដោះស្រាយនេះ គឺមានតែអាជ្ញាធរទេទើបមានសិទ្ធិ ដោះស្រាយបញ្ហា អ្វីដែលមានចែងក្នុងច្បាប់ទើប មានសិទ្ធិ។ «ខ្ញុំក៏សូមដាស់តឿន ចំពោះអង្គការ ក្រៅរដ្ឋាភិបាលខ្លះ សូមកុំតាំងខ្លួនស្មើនឹងអ្នកដែលបានទទួលការបោះឆ្នោតពីប្រជាជន។ ឥឡូវនេះ មានអង្គការក្រៅរដ្ឋា ភិបាលខ្លះកំពុងតាំងខ្លួនស្មើជាមួយនឹងអង្គការចាត់តាំង ដែលចាត់តាំងឡើង ដោយច្បាប់ និងត្រូវទទួលអាណត្តិពីប្រជាជនជាអ្នកបោះ ឆ្នោត»។ សម្តេចតេជោបានព្រមានថា សូមកុំតាំងខ្លួនហួសហេតុពេក។ យើងទទួលស្គាល់នូវតួនាទីរបស់អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ក៏ប៉ុន្តែសូមកុំធ្វើហួសហេតុពេក។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ចំពោះមតិដែលបាននិយាយថា អង្គការ ក្រៅរដ្ឋាភិបាលដែលមានសក្តានុពល និងអង្គ ការក្រៅរដ្ឋាភិបាលខ្លះជាអង្គការក្រៅរដ្ឋាភិបាល តូចតាចដែលគ្មានសក្តានុពលនោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា អ្នកឯងកំ ពុង តែនិយាយ ពីសមភាព ស្មើភាព រវាងអ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច ប៉ុន្តែក្នុងពេលដែលគេបានចង្អុលឃើញថា អង្គការនេះ ជាអង្គ ការតូចតាច អង្គការនេះជាអង្គការដុំកំភួនមានសក្តានុពល ឬនៅពេលដែល គេបានទាមទារសិទ្ធិស្មើរាជរដ្ឋាភិបាល ដែលប្រជាជនបោះ ឆ្នោតឲ្យសម្រាប់បក្សនយោបាយ និង ការបង្កើតរដ្ឋាភិបាលដោយសភា បែរជាអ្នកនិយាយផ្ទុយពីនេះ ហៅអង្គការនេះធំ អង្គការនេះ តូច ។ សម្តេចតេជោថ្លែងបន្តថា អង្គការមានសិទ្ធិដូចគ្នា អ្នកមាន អ្នកក្របោះឆ្នោតមួយសន្លឹកដូចគ្នា៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.