សម្តេចតេជោ ៖ ខ្ញុំមិនកង្វល់ និងឈឺក្បាលអ្វីទេ បើគណបក្សហ្វ៊ុនស៊ិនប៉ិច និងនរោត្តមរណឫទ្ធិរួបរួមគ្នាមិនបាន

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២–

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជុំវិញ ការបែកបាក់របស់គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិចនាពេល កន្លងមកថា ខ្ញុំក៏អរដែរ បើគណបក្សនរោត្តមរណឫទ្ធិ និងហ៊្វុនស៊ិនប៉ិច ចូលគ្នាមិនបាន ក៏ហីទៅចុះ ខ្ញុំគ្មានទៅខ្វល់ឈឺក្បាលអ្វីទេ។

ក្នុងពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តចូលរួម បេសកកម្មវាស់វែងដីធ្លីផ្តល់ កម្មសិទ្ធិជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញ សម្តេចតេជោថ្លែងថា ព្រោះគេដឹងដែរ កុំថាគេមិនដឹង អ្វីដែលយើង បានពិភាក្សាគ្នាពាក់ព័ន្ធនឹងរឿងចង់ធ្វើតាមបក្សមួយទៀត ដែលជេររដ្ឋាភិបាលមួយរយភាគរយ ហើយបើមិនបានមួយរយភាគរយក៏បាន ហាសិបភាគរយ នៃបក្សនោះដែរ។ ខ្ញុំបានប្រាប់ទៅ ញឹក ប៊ុនឆៃ ឲ្យសម្រេចចិត្តទៅ ព្រោះថ្ងៃដែលអ្នកហ្នឹងចូលមក គឺជាថ្ងៃដែលខ្ញុំដេញ ហ៊្វុន ស៊ិនប៉ិច ចេញពីរដ្ឋាភិបាល។

សម្តេចថ្លែងថា មកធ្វើឡប់អីញ្ចឹង នៅក្នុងរដ្ឋាភិបាលជាមួយគ្នា មកជេរគ្នាយ៉ាងម៉េច នេះខ្ញុំសូមប្រាប់មិនមែនគេភ្លើទេ បបួលខ្ញុំឲ្យជួយខ្ញុំ ជួយៗស៊ីញ៉េអ្វីៗ ប៉ុន្តែចាញ់ឆ្នោត មកបន្ទោសខ្ញុំ ថាខ្ញុំទៅជួយបង្កើតបក្សមួយទៀត ឲ្យជេរខ្ញុំ រួចឲ្យស្រូបសម្លេងឆ្នោតពីខ្លួនមិនទទួលយក អាខ្លួនឯងខ្សោយទេ។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ប្រាប់ទៅ ញឹក ប៊ុនឆៃ ឲ្យទូរស័ព្ទទៅប្រាប់ថា ទៅធ្វើជាបក្សប្រឆាំងតែម្តងទៅ ព្រោះបើ គង់តែមានបំណងប្រឆាំងដដែល មិនបាច់មកទេ នាំខូចដល់ហ៊្វុនស៊ិនប៉ិចទៀត ខូចរដ្ឋាភិបាលចម្រុះ ខ្ញុំទទួលយកមិនបានទេ កន្លែងហ្នឹង។ មិនទាន់បានអ្វីផងក្បត់គ្នាតាំងពីថ្ងៃនេះទៅហើយ។ ឥឡូវឧបមាមនុស្សហ្នឹងមកដឹកនាំហ៊្វុនស៊ិនប៉ិច រួចអនុវត្តនយោបាយអ្វី ដែលបានជជែកគ្នា ហើយគ្នាគេជជែកតែប៉ុន្មាននាក់ហ្នឹង ញឹក ប៉ុនឆៃ នុត សុខុម សុទ្ធតែបានឮខ្លួនឯង តែមិនមែនអ្នកទាំងហ្នឹងទេ ដែល មករាយការណ៍ឲ្យខ្ញុំ ហើយអាងអីគំរាមទៅធ្វើបក្សប្រឆាំង អញ្ជើញទៅពីឥឡូវនេះឲ្យហើយទៅ កុំចាំបាច់រហូតដល់មកចូលរដ្ឋាភិបាល ចម្រុះ ព្រោះបើមកនៅរដ្ឋាភិបាលចម្រុះ មិនមកធ្វើជាប្រធានហ៊្វុនស៊ិនប៉ិច ជេររដ្ឋាភិបាល ដូច្នេះមិនបង្ខំឲ្យខ្ញុំដេញទាំង ញឹក ប៉ុនឆៃ ចេញ ភ្លាម។ សំណាងហើយ ដែលខ្ញុំមិនដេញមនុស្សចេញកាលពីឆ្នាំ ២០០៣ បន្ទាប់ពីចាញ់ឆ្នោតហើយ អត់ឲ្យសមាជិករដ្ឋាភិបាលចូលប្រជុំ នោះ ។

សម្តេចតេជោគូស បញ្ជាក់ថា និយាយឲ្យវាខ្លាំបន្តិចទៅចុះ ហើយសរសេរសំបុត្រមកខ្ញុំឃើញហើយ ថ្ងៃទី ១៦ ថ្ងៃដែល ខ្ញុំចេញដំណើរខ្ញុំត្រ ឡប់មកវិញឃើញ ហើយមិនបាច់ឆ្លើយតប ព្រោះវាគ្មានអ្នកណាហុចដងដាវឲ្យអ្នកឯងកាប់ខ្លួនទេ ហើយវានាំអន្តរាយដល់ ហ៊្វុនស៊ិនប៉ិច ដែលជាដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះ។ អីក៏វាមាំម៉្លេះ ចរិតក្បត់នៅមិនព្រមឈប់ ហើយអាងអី សុំប្រាក់ខែរាប់អានគឺរាប់អាន ប៉ុន្តែកុំប្រើ ប្រាស់ ការរាប់អានធ្វើជាការក្បត់ខាង នយោបាយជា មួយគ្នាពីឥឡូវ។ គណបក្សប្រជាជនមិនចាំបាច់អ្នកឯងទេ បើធ្វើ តែរបៀបហ្នឹងនោះ ហ៊្វុនស៊ិនប៉ិច ក៏ជាកម្លាំងជាតិមួយរួចទៅហើយ ដែលគេធ្វើការជាមួយគ្នា។ ខ្ញុំអន់ចិត្តដែរថ្ងៃនោះ ខ្ញុំឲ្យរាយការណ៍ថ្វាយ ព្រះមហាក្សត្រ សម្តេចឪ សម្តេចម៉ែ នៅប៉េកាំងផង៕ ដោយលោក ជឹម ណារី

    Download PDF

Comments are closed.