លោក អូបាម៉ា ជម្រុញប្រទេសក្រិចឲ្យធ្វើការងារជាមួយសហភាពអឺរ៉ុប ស្តីពីការកែទម្រង់សេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២——
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូ បាម៉ា កាលពីថ្ងៃចន្ទ បាននិយាយជាមួយនាយករដ្ឋមន្រ្តីក្រិច ដែលទើបឈ្នះឆ្នោតនាពេលថ្មីៗនេះ តាម រយៈការ ហៅតាមទូរស័ព្ទមួយ ហើយបានជម្រុញលោកនាយករដ្ឋមន្រ្តីឲ្យធ្វើការជាមួយសហភាពអឺរ៉ុប និង បណ្តាប្រ ទេសសមាជិកអឺរ៉ុបផ្សេងទៀត ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់ ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ប្រធានាធិបតីលោក អូបាម៉ា បាននិយាយជាមួយនាយក រដ្ឋមន្រ្តីក្រិច លោក អាន់តូនីស សាម៉ារ៉ាស់ បែបនេះកាលពីព្រឹកថ្ងៃចន្ទ ។ លោកប្រធានាធិបតីបានអបអរ សាទរនាយក រដ្ឋមន្រ្តី លោក សាម៉ារ៉ាស់ ចំពោះការជាប់ឆ្នោតរបស់លោក ហើយនឹងចំពោះការបង្កើត រដ្ឋាភិបាលចម្រុះ មួយរបស់លោក ។
លោក អូបាម៉ា បានស្វាគមន៍ការសន្យារបស់ សាម៉ារ៉ាស់ ក្នុងការថ្លែងអំពីស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសក្រិច ហើយបានជម្រុញលោកនាយករដ្ឋមន្រ្តីឲ្យធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសហភាព អឺរ៉ុប ជំនួយរូបិយ ប័ណ្ណ អន្តរជាតិ និង ធនាគារកណ្តាលអឺរ៉ុបនៅក្នុងការអនុវត្តនូវកម្មវិធីកំណែទម្រង់របស់ ប្រទេសក្រិច ៕
(ប្រភពស៊ីនហួ, បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











