មនុស្សស្លាប់ ឬបាត់ខ្លួន ១.១២៦ នាក់ ក្នុងគ្រោះមហន្តរាយធម្មជាតិក្នុងប្រទេសចិនក្នុងឆ្នាំ ២០១១
AKP ភ្នំពេញ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១២—–
យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះដោយ ក្រសួង កិច្ចការស៊ីវិលបានបញ្ជាក់ឲ្យដឹងថាៈ គ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសចិនបានបណ្តាលឲ្យ មនុស្ស ១.១២៦នាក់ បានស្លាប់បាត់បង់ជីវិត ឬត្រូវបាត់ខ្លួនក្នុងឆ្នាំ២០១១ ។
គ្រោះមហន្តរាយធម្មជាតិនេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្ស៤៣០លាននាក់ បង្ខំចិត្តជន្លៀសប្រជា ជន ៣,៣៩លាននាក់ និងបង្កឲ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ ចំនួន៣០៩,៦៤ពាន់លានយ័ន (៤៩,១៥ពាន់លាន ដុល្លារ) កាលពីឆ្នាំកន្លងមក ។
គ្រោះមហន្តរាយធម្មជាតិនេះក៏បានធ្វើឲ្យប៉ះពាល់ផងដែរ ដល់ផ្ទៃដីដាំដុះកសិកម្ម៣២,៤៧លាន ហិកតា ត្រូវ បានបំផ្លាញទាំងស្រុង ។
ផ្ទះសម្បែងប្រមាណជា៩៣៥.០០០ខ្នង បានត្រូវដួលរលំ និង ៣,៣១លានខ្នង បានត្រូវបំផ្លាញនៅ ក្នុងគ្រោះ មហន្តរាយធម្មជាតិកាលពីឆ្នាំកន្លងមក ។
រដ្ឋាភិបាលកណ្តាលបានចំណាយថវិកា៨,៦៤ពាន់លានយ័ន (ប្រហែល១,៣៧ពាន់លានដុល្លារ) ដល់មូល និធិជួយសង្រ្គោះ ។ ជាសរុបមានសំពត់ជុំរុំ៧០.០០០សំរាប់ និងអាវធំការពាររងារ៨៣០.០០០ សំរាប់ និង ភួយសំឡីជាច្រើនបានត្រូវចែកចាយ ។
តាមសេចក្តីប្រកាសបានឲ្យដឹងថាៈ ជាសរុបមានលំនៅដ្ឋាន៩៩៤.០០០ខ្នង បានត្រូវសាងសង់ ឡើង វិញកាល ពីឆ្នាំកន្លងមក និង មនុស្សរងគ្រោះ៧៥លាននាក់ បានទទួលជម្រក ម្ហូបអាហារ និងសេវា កម្មសាធារណៈ ជាមូលដ្ឋាន ៕
ប្រភពស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











