បញ្ហាសារពាង្គកាយកែច្នៃរស់ត្រូវបានលើកមកពិភាក្សាដោយស្ថាប័នពាក់ព័ន្ធ
AKP ភ្នំពេញថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២–
ដោយមានការគាំទ្រពីកម្មវិធីបរិស្ថានសហប្រជាតិ និងមូលនិធិបរិស្ថានពិភពលោក គណៈ កម្មាធិការជាតិជីវសុវត្ថិភាព នៃក្រសួងបរិ ស្ថាន បានបើកសិក្ខាសាលាជំហានដំបូង ស្តីពីគម្រោងកសាងសមត្ថភាព សម្រាប់ការត្រួតពិនិត្យ និងវិភាគរកវត្តមានសារពាង្គកាយកែ ច្នៃរស់ក្នុង ព្រះរាជា ណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិ ជីវសុវត្ថិភាពក្រសួង បរិស្ថាន និងតំ ណាងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។
ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ នៅ សណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានទទួលថវិកា ដែលផ្តល់ដោយកម្មវិធីបរិស្ថានសហប្រជាជាតិ និង មូលនិធិបរិ ស្ថានពិភពលោកចាប់តាំងពីឆ្នាំ២០០៤ ដើម្បីរៀបចំ និងអនុវត្តក្របខ័ណ្ឌជីវសុវត្ថិភាពជាតិ ហើយបច្ចុប្បន្នក្រសួងបរិស្ថានកំ ពុងកសាងស មត្ថភាពក្នុងការធ្វើអត្តសញ្ញាណកម្ម និងវិភាគរកវត្តមានសារពាង្គកាយកែច្នៃរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា តាមរយៈគម្រោងដែលបានអនុវត្តកន្លងមក ប្រទេសកម្ពុជាបានបង្កើតឡើងនូវគោលនយោបាយមួយស្តីពីជីវសុវត្ថិ ភាព និងជីវបច្ចេកវិទ្យាទំនើបក្នុងឆ្នាំ២០០២ ស្ថិតក្នុងក្របខ័ណ្ឌច្បាប់ស្តីពីជីវសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងក្នុងការប្រើប្រាស់សារពាង្គកាយ កែច្នៃរស់ ការយល់ដឹង ជាសាធារណៈ ការអប់រំ និងការចូលរួមរបស់សាធារណៈជន។ ព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញា ចិត្តយ៉ាងខ្ពស់ អនុវត្តពិធិសារកាតាហ្សេណា ស្តីពីជីវសុវត្ថិភាព ជាមួយនឹងសហគមន៍ពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា បានប្រែក្លាយសមាជិក របស់ពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាព ហើយបានរៀបចំឡើងនូវច្បាប់ស្តីពីជីវសុវត្ថិភាព ហើយចុងក្រោយព្រះរាជាណាចក្រកម្ពុជា បានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពីសុវត្ថិភាព និងជីវបច្ចេកវិទ្យាទំនើបរយៈពេល៥ឆ្នាំ (២០១០-២០១៥) ព្រមទាំងបង្កើតលេខាធិការដ្ឋានគណៈកម្មាធិការជាតិជីវសុវត្ថិភាព និងមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា ដើម្បីអនុវត្តតាមដាននិងរក វត្តមានសារពាង្គកាយកែច្នៃរស់។
ថ្មីៗនេះរាជរដ្ឋាភិបាល បានទទួលថវិកាពី កម្មវិធីបរិស្ថានសហប្រជាជាតិ និង មូលនិធិបរិស្ថានពិភពលោក និងបដិភាគពីរដ្ឋសម្រាប់ការ ប្រើប្រាស់ក្នុងគម្រោងកសាងសមត្ថភាពក្នុងការត្រួតពិនិត្យ និងវិភាគរកវត្តមានសារពាង្គកាយកែច្នៃរស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល បានចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០១២ នឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០១៥។ ដូច្នេះសិក្ខាសាលាថ្ងៃនេះ មានគោលបំណង គឺដាក់ឆ្លងផែនការសកម្មភាពរបស់គម្រោងតាមសមាសភាគនីមួយៗ ដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់ដើម្បីឲ្យផែនការនេះ មានភាពសុក្រឹតត្រឹម ត្រូវ និងទទួលយកបាន។ ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាដែលមានរយៈពេលមួយថ្ងៃនេះ នឹងនាំមក នូវគំនិតល្អៗ ទទួលបានមតិយោបល់ ដែលមានសារសំខាន់ពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីយកមកកែសម្រួលលើផែនការមេរបស់គម្រោង។
គួរបញ្ជាក់ថា គោលបំណងចម្បងនៃច្បាប់ស្តីពីជីវសុវត្ថិភាព គឺការអនុវត្តជីវសុវត្ថិភាពដោយផ្អែកលើគោលការណ៍ត្រៀមបង្ការ និងការគ្រប់គ្រងបានត្រឹមត្រូវនូវផលិតផលសារពាង្គកាយកែច្នៃ រស់ ដែលទាក់ទងការដឹកជញ្ជូន ការចាត់ចែង ការរក្សាទុក និងការប្រើប្រាស់ដើម្បីទប់ស្កាត់ ផលប៉ះពាល់អវិជ្ជមានណាមួយ មកលើការអភិរក្សជីវចម្រុះ សុខភាពមនុស្ស និងដើម្បីធានាប្រសិទ្ធភាព នៃការអភិរក្ស និងការធ្វើអាជីវកម្មធនធានសេនេទិក តាមវិធីដែលមាននិរន្តរភាព។លើសពីនេះវិសាលភាពចម្បងនៃច្បាប់នេះ គឺការដោះស្រាយការនាំចូលនាំចេញ ការប្រើប្រាស់ក្នុង កន្លែង ដែលមានការធានាមិនសាយភាយបញ្ចេញសារពាង្គកាយកែច្នៃរស់ទៅក្នុងបរិស្ថាន និងការប្រើប្រាស់សារពាង្គកាយកែច្នៃរស់ ដោយផ្ទាល់សម្រាប់ជាអាហារ ឬចំណីសត្វ ឬការកែច្នៃដែលអាច មានឥទ្ធិពលមកលើការអភិរក្សនិងការ ប្រើប្រាស់ជីវៈចម្រុះដោយនិរន្តរភាព ក៏ដូចជាកង្វល់ទាក់ទង នឹងសុខភាពមនុស្សផងដែរ៕ ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











