ក្រុមហ៊ុនខែ្មរហ៊្វូតជាប់ឆ្នោតជាប្រធានសហព័ន្ធអ្នកនាំអង្ករចេញពីកម្ពុជា

AKPភ្នំពេញថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២–

លោកឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុន ខែ្មរហ៊្វូត និងជាប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាដែលទើបជាប់ឆ្នោតថ្មី បានលើកឡើង ថា ដើម្បីឲ្យសហព័ន្ធនេះមាន ការរីកចម្រើន យើងត្រូវរៀបចំគោលនយោបាយឲ្យបានល្អ និងធ្វើការងាររួមគ្នានៅគ្រប់សមាគមអ្នកផលិត ស្រូវ នៅទូទាំងប្រទេស ដើម្បីបង្កើនការនាំចេញអង្ករឲ្យបានកាន់តែច្រើនឡើងស្របតាមផែនការ និងគោលនយោបាយ ដែលបានដាក់ ចេញសម្រាប់ការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការ ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅកាន់ ទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា សម្រាប់ធ្វើជាដៃគូចរ ចាជាមួយ រដ្ឋាភិបាលកម្ពុជា និងតំណាងឲ្យវិស័យឯកជនក្នុងការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ។

ថ្លែងនៅក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា កាលពី រសៀល ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១២នៅទីស្ដីការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ភាពចាំបាច់ និងសារសំខាន់នៃ ការបង្កើតសហ ព័ន្ធអ្នកនាំចេញអង្ករចេញកម្ពុជា គឺមិនគ្រាន់តែចូលរួមអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នោះទេ តែវាជាកម្លាំងដៃគូចរចាជាមួយរដ្ឋាភិបាលកម្ពុជា និងខ្សែរយៈទាក់ទង ជាមួយដៃគូអាស៊ាន និងជាមួយបណ្ដាប្រទេសជាសមាជិកAyeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) ដែលជាប្រទេសផលិតស្រូវដ៏សំខាន់ក្នុងតំបន់អា ស៊ាន ក្នុងនោះមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេស វៀតណាម។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំរៀបចំឲ្យមានក្រុមការងារ ដើម្បីចូលរួមចំណែកធ្វើយ៉ាងណាជំរុញដល់វិ ស័យឯកជន ក្នុងការកសាងគោលនយោបាយ ការនាំ ចេញអង្ករឲ្យបានកាន់តែច្រើន ហើយក៏បានជំរុញដល់សហព័ន្ធត្រូវចូលរួមគ្នាក្នុង ការប្រមូល ផ្ដុំនូវ សមាគមអ្នកផលិតស្រូវក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានផ្ដាំផ្ញើរដល់ប្រធានសហព័ន្ធអ្នកនាំចេញអង្ករ កម្ពុជា ដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំធ្វើការរួមគ្នាជា មួយបណ្ដាសមាគមអ្នកផលិតស្រូវនៅគ្រប់ខេត្ត ក្រុង ទូទាំងប្រទេស ហើយនៅពេលដែលកម្ពុជា បានបង្កើតជាសហព័ន្ធរួមមកកម្ពុជានឹង មាន សក្ដានុពលកាន់តែខ្លាំងក្នុងការផលិតកែច្នៃអង្ករនាំចេញ កាត់បន្ថយនូវការនាំចេញស្រូវ និងទទួល បានបច្ចេកទេស បទពិសោធន៍ ព្រមទាំងមានបណ្ដាញទីផ្សារសម្រាប់លក់អង្ករចេញទៅកាន់ក្រៅ ប្រទេសកាន់តែច្រើនឡើងថែមទៀត៕ ដោយលោក អ៊ុន រិទ្ធី

    Download PDF

Comments are closed.