ការប្រកាសផ្ទៃដីជាង ២.៩៨៤ហិកតា ជូនប្រជាពលរដ្ឋចំនួន ១.១៨០គ្រួសារធ្វើជាកម្មសិទ្ធស្របច្បាប់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ –
ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បាន ប្រកាសកាត់ដីជាង ២.៩៨៤ហិកតា ស្ថិតក្នុងភូមិជប់រំដេង និងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយ លើ ខេត្តសៀមរាប ដែលជាផ្ទៃដីធ្លាប់ទទួលរងវិបត្តិយ៉ាងរាំរ៉ៃ រវាងប្រជាពលរដ្ឋជាមួយដីក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចកន្លងមក ឥឡូវត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១.១៨០គ្រួសារ ឲ្យធ្វើកម្មសិទ្ធកាន់ កាប់ដីស្របច្បាប់វិញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២។ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងនោះ ក៏បានត្រូវហាមប្រាមឲ្យឈប់កាប់គាស់ និងរុករានថ្មី។
រូបថត ហង្ស សៀក AKP-សៀមរាប
| Tweet |
|
|
|
|
|
|
|
|||||













