សិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិធីសាស្រ្តគន្លឺៈព្រះពុទ្ធសាសនា និង ការងារអេដស៍

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ –

មជ្ឃមណ្ឌលសហសង្គ្រោះកម្ពុជា (SCC) បានបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីវិធីសាស្រ្ត គន្លឺៈព្រះពុទ្ធសាសនា និង ការងារអេដស៍ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ នៅវត្តពោធិវង្ស ហៅវត្ត ថ្មី សង្កាត់គោកចក ក្រុងសៀមរាប ក្រោមការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃមន្រ្តីធម្មការ និងសាសនា តំណាងអាជ្ញាធរអេដស៍រាជធានី និង ខេត្ត-ក្រុង។

សិក្ខាសាលាពិគ្រោះយោបល់នេះ ផ្តោតទៅលើការជួយដល់អ្នកផ្ទុកមេរោគអេដស៍  អ្នកសេពគ្រឿង ញៀន ស្រ្តីមេម៉ាយ មនុស្សចាស់ជរា និងក្មេងកំព្រាគ្មានទីពឹង ក្នុងការស្វែងរកដំណោះស្រាយទប់ស្កាត់ បញ្ហា តាមរយៈការអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ដោយមានព្រះសង្ឃជាគ្រូបង្គោល ។

រូបថត ហង្ស សៀក AKP-សៀមរាប

 

    Download PDF

Comments are closed.