កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ

AKP ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២–

ក្នុងខណៈទំនាក់ទំនងនយោបាយរវាងកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់យ៉ាងសកម្មទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ បាន កើនឡើងគួរឲ្យកត់សំគាល់។ ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ កម្ពុជា-វៀតណាមបានកើនឡើងជិតពីរដង គឺពី១.១៣០លានដុ ល្លារអាមេ រិក នៅឆ្នាំ ២០០៧ ដល់ជាង ២.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១១ ហើយក៏មាននិន្នាការកើនឡើងកាន់តែ ខ្ពស់ថែម ទៀតដោយថ្នាក់ ដឹកនាំ នៃប្រទេសទាំងពីរ បានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកើន ឡើងដល់ ៥.០០០លានដុល្លារអាមេរិក នៅក្នុង រយៈពេល៥ឆ្នាំខាង មុខ។

លោកជំទាវឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋស ភា ព្រឹទ្ធសភា និងអធិការកិច្ច បានជម្រាបឲ្យដឹង ដូច ខាងលើនេះ នៅក្នុងពិធីអបអរសាទរ ខួបលើក ទី៤៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នាយប់ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១២ នៅសណ្ឋាគារអ៊ិនធឺកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយម វៀត ណាមប្រចាំកម្ពុជា។

នៅក្នុងសុន្ទកថារបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ការវិនិយោគ របស់ វៀតណាមនៅកម្ពុជា ក៏ត្រូវបានពង្រីកផង ដែរ ហើយចំនួនទេសចរណ៍វៀតណាមមកទស្សនាកម្ពុជា ស្ថិតក្នុងលំដាប់ថ្នាក់លេខ១។ ទន្ទឹមនេះក៏មានប្រជាជនកម្ពុជារាប់ពាន់នាក់ បានធ្វើដំ ណើរទៅកាន់ ប្រទេសវៀតណាម ដើម្បីកម្សាន្ត ដើម្បីធុរៈកិច្ចផ្សេងៗ ដើម្បីព្យាបាល និងពិនិត្យសុខភាពផងដែរ។

លោកជំទាវឧបនាយករដ្ឋមន្រ្តីបានរំលឹកពីប្រវត្តិទំនាក់ទំនងគ្នារវាងប្រជាជនកម្ពុជា និងប្រជាជន វៀតណាម ដែលមានតាំងពីយូរលង់ មក ហើយ គឺ តាំងពីមុនពេលបង្កើតចំណងទាក់ទងការទូតនៅ ក្នុងឆ្នាំ១៩៦៧ទៅទៀត។ ការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមករវាង ប្រជា ជនយើងទាំងពីរលើ គ្រប់វិស័យមានទំហំ និងវិសាលភាពធំធេងណាស់ ហើយយើងក៏មានសេចក្តីរីករាយដោយបានឃើញប្រជា ជន នៃប្រ ទេសទាំងពីរនៅតែបន្តរក្សាចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ប្រសើរឲ្យនៅគង់វង្ស ទោះបី បានឆ្លងកាត់ ការប្រែប្រួលធំៗ ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមកនេះក្តី។

ទាក់ទងទៅនឹងការងារព្រំដែន លោកជំទាវឧបនាយករដ្ឋមន្រ្តីបានជម្រាបឲ្យដឹងថា កម្ពុជា-វៀតណាម បានដៅបង្គោលព្រំដែនលើផែន ទីសម្រេចចំនួន៧៤% និងបានដាំបង្គោលព្រំដែនលើ ដីជាក់ស្តែងបាន ៦៤% ហើយនៅថ្ងៃទី២៤ មិថុនាខាងមុខនេះ សម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន និងលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីវៀតណាម និងធ្វើការសម្ពោធបង្គោលព្រំដែនលេខ៣១៤ ស្ថិតនៅចំណុចចុង បំផុតនៃព្រំដែនគោករវាងខេត្តកំពត របស់កម្ពុជា និងខេត្តគៀងយ៉ាង របស់ វៀតណាម។

ឯកឧត្តម Ngo Annh Dung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា ចាប់តាំងពី ថ្ងៃដែលប្រទេសទាំងពីរវៀតណាម-កម្ពុជា បាន បង្កើតនូវ ទំនាក់ទំនងការទូតអស់រយៈពេល៤៥ឆ្នាំកន្លងមកនេះ និងរយៈពេលមុននេះ ទៀត ប្រជាជននៃ ប្រទេសទាំងពីរ ជានិច្ចកាលបានផ្តល់ជូនគ្នាទៅវិញទៅមក គាំទ្រជួយឧបត្ថម្ភគ្នា ទៅវិញទៅមកបាន ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពក្នុងមនោសញ្ចេតនាដ៏មានតម្លៃ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា យើងមានការរីករាយណាស់ដោយបានឃើញ នូវភាពរីកចម្រើន នៃប្រទេសទាំងពីរសម្រេចបាននាពេលបច្ចុប្បន្ន ហើយប្រទេសវៀតណាមបាន និងរក្សាជានិច្ចតាមមាគ៌ាទាក់ទងបរ ទេសដោយទូលំទូលាយ ពហុភាគី និងសម្បូរបែប ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងចំណងមិត្តភាពរវាងប្រជាជាតិទាំងឡាយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបាន បញ្ជាក់ថា វៀតណាមត្រៀមខ្លួនជានិច្ច ជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ក្នុងសហគមអន្តរជាតិ ជាពិសេសជា មួយព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសជិតខាង ជាបងប្អូនដ៏ស្និទ្ធស្នាល ដែល ធ្លាប់រួមសុខទុក្ខជាមួយគ្នា ដើម្បីសុភមង្គលនិងវិ បុលភាពនៃប្រជាជាតិយើងទាំងពីរ៕ ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.