អង្គជំនុំជម្រះសាលាដំបូងផ្អាកសវនាការលើសំណុំរឿង ០០២
AKP ភ្នំពេញថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២——
បន្ទាប់ពីបញ្ចប់សវនាការសាធារណៈនៅរសៀលថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានផ្អាកសវនាការលើសំណុំរឿង ០០២ និងលើកទៅបន្តធ្វើនៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១២។ សវនាការនឹងបន្តធ្វើនៅម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ទី១៦ ខែកក្កដា ដោយស្តាប់សក្ខីកម្មរបស់លោកបណ្ឌិត ដេវីដ ឆេនដល័រ។
ចាប់តាំងពីការអានសេចក្តីសន្និដ្ឋានលើបទចោទប្រកាន់ក្នុងសំណុំរឿង ០០២ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការរយៈពេលសរុបចំនួន ៧៨ថ្ងៃ។ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មរបស់សាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ១៨រូប។ សាធារណជនចំនួន ៤៣.៦២៦ នាក់ បានចូលរួមតាមដានសវនាការលើសំណុំរឿង ០០២ ដោយផ្ទាល់នៅ អ.វ.ត.ក៕
ដោយលោកស្រី សាយ សុន
| Tweet |
|
|
|
|
|
|
|
|||||











